ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តសៀមរាប និងប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក (WFP)

សៀមរាប៖ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩ នៅបន្ទប់លេខ៣ សាលាខេត្ត សៀមរាប លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប បានជួបពិភាក្សាការងារ ជាមួយប្រតិភូកម្មវិធីស្បៀង អាហារពិភពលោក ដឹកនាំដោយ លោកស្រី ERDELMANN Francesca នាយិកា កម្មវិធី ស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី លោកនាយករងរដ្ឋបាល នាយករងទីចាត់ការអន្តរវិស័យ នាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងប្រតិភូអមដំណេីរកម្មវិធីស្បៀងអាហារពិភពលោក ។

កម្មវិធី ស្បៀងអាហារពិភពលោក (WFP) នៃអង្គការ សហប្រជាជាតិ គឺជាអង្គការដ៏ធំមួយដែលប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងបានធ្វេីការទូទាំងពិភពលោក ដេីម្បីធានាថា គ្មានកុមារណាម្នាក់ដែលចូលគេងទាំងនៅឃ្លានអាហារឡេីយ ហេីយគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះទាំងអស់ ជាពិសេស ស្រ្ដី និងកុមារ អាចទទួលបាននូវអាហារ ដែលមានអាហាររូបត្ថម្ភ តាមតម្រូវការរបស់ពួកគេ។ ក្នុងនោះដែរ កម្មវិធី ស្បៀងអាហារពិភពលោក បាន និងកំពុងអនុវត្តកម្មវិធីអាហារតាមសាលារៀននៅ ក្នុងខេត្តទាំង ៨ រួមមាន ខេត្ត សៀមរាប បាត់ដំបង ឧត្តរមា នជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង កំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់ ។

គោលបំណង នៃជំនួបពិភាក្សា ការងារ នេះ គឺ៖
១- ដេីម្បីបង្កេីននូវលទ្ធភាពទទួលបានការអប់រំ ធានាបាន ការមករៀនទៀងទាត់ កាត់បន្ថយការបោះបង់សិក្សា ថ្នាក់បឋមសិក្សា
២- កាត់បន្ថយ ភាពស្រេកឃ្លានរយៈពេលខ្លី
៣- ពង្រឹងការអភិវឌ្ឍន៍របស់កុមារ និងការចុះឈ្មោះចូលរៀនបានត្រឹមត្រូវតាមអាយុកំណត់
៤- បង្កេីនភាពជាម្ចាស់ដល់ថ្នាក់ជាតិ អភិវឌ្ឍន៍សមត្ថ ភាព និងលេីកកម្ពស់និរន្តរភាពសង្គម ។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកាប្រធានប្រតិភូ និងក្រុមការងាររបស់អង្គការស្បៀងអាហារពិភពលោក (WFP) ទាំងអស់ដែលបានជួយទំនុកបម្រុងឧបត្ថម្ភអាហារមកលេីស្រ្ដី និងកុមារកម្ពុជា ជាពិសេស សម្រាប់ការឧបត្ថម្ភកម្មវិធីអាហារដល់សាលាបឋមសិក្សាចំនួន ៤០៦ នៅក្នុងខេត្តសៀមរាប។

លោកស្រី នាយិកា អង្គការស្បៀងអាហារពិភពលោក ប្រចាំ ប្រទេស កម្ពុជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តសៀមរាប និងរាជរដ្ឋាភិបាលកម្ពុជា ពិសេស លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជេីញប្រតិភូ និងមន្ត្រី នៃប្រទេស ទាំង ៦០ លេីពិភពលោក ដែលបានទទួលការឧបត្ថម្ភពីអង្គការស្បៀងអាហារ ពិភពលោក ដេីម្បីរៀបចំកិច្ចប្រជុំដ៏ធំមួយ នៅខែធ្នូ ឆ្នាំ ២០១៩ ខាង មុខ ហេីយខេត្តសៀមរាប គឺជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ៕