គ្រូបង្រៀនម្នាក់ សរសេរអក្សរឡើងស្អាតត្រង់ជួរ ដូចបោះពុម្ព កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង លើអ៊ីនធើណែត

ហ្វីលីពីន៖ ក្រៅពីភាសានិយាយ អក្សរក៏ជាផ្នែកមួយដើរតួយ៉ាងសំខាន់បំផុត មិនថាតែក្នុងវិស័យសិក្សាអប់រំ ឬការងារឡើយ។ ជាពិសេស ក្នុងនាមជាគ្រូបង្រៀនម្នាក់ និងថែមទាំងជាគំរូដ៏ល្អសម្រាប់សិស្ស អ្នកក៏ត្រូវចេះរៀបចំការសរសេរ (អក្សរ) របស់ខ្លួន ឲ្យបានល្អស្អាតនឹងត្រឹមត្រូវ ដើម្បីបង្កើនសោភ័ណ និងជាភាពទាក់ទាញមួយដល់សិស្ស ឲ្យកាន់តែមានចំណង់ចង់សិក្សាជាមួយ និងយកតម្រាប់តាម។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពប៉ុន្មានសន្លឹក របស់គ្រូបង្រៀនប្រុសរូបសង្ហា នៅឯប្រទេសហ្វីលីពីនម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម ទៅលើថ្វីដៃសរសេរអក្សររបស់គាត់ យ៉ាងស្ទាត់ជំនាញលើក្តារខៀន ត្រង់ជួរភ្លឹងស្អាតដូចបោះពុម្ព ដ៏កម្រមានដូច។

បើយោងតាមប្រភពចុះផ្សាយ បានឲ្យដឹងថា គ្រូបង្រៀនប្រុសមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ គឺជាសាស្រ្តាចារ្យមួយរូប បង្រៀននៅឯសាកលវិទ្យាល័យ Far Eastern University ឬហៅកាត់ថា «FEU» នៃថ្នាក់មហាវិទ្យាល័យបច្ចេកវិទ្យា ស្ថិតនៅក្នុងទីម៉ានីល ប្រទេសហ្វីលីពីន។

គួរឲ្យដឹងដែរថា រូបភាពប៉ុន្មានសន្លឹករបស់គ្រូប្រុសខាងលើនេះ ត្រូវបានបង្ហោះចែកចាយ ដោយម្ចាស់គណនីហ្វេសប៊ុកម្នាក់ ឈ្មោះថា Caleb Banares និងថែមទាំងបានពោលពាក្យសរសើរយ៉ាងខ្លាំង ទៅលើគ្រូបង្រៀនរូបនោះផងដែរ។

បន្ទាប់ពីរូបភាពទាំងនេះ ត្រូវបានបង្ហោះចែកចាយត្រឹមរយៈពេល ជិតមួយសប្តាហ៍តែប៉ុណ្ណោះ ទទួលបានអ្នកចុច Like និងចែករំលែក (Share) រហូតដល់ទៅជិត ៣ម៉ឺនដងឯណោះ ៕ប្រភព khmerload

ទស្សនារូបភាពខាងក្រោម៖   

សកម្មភាពរបស់លោកគ្រូ កំពុងតែសរសេរអក្សរលើក្តារខៀន
សកម្មភាពរបស់លោកគ្រូ កំពុងតែសរសេរអក្សរលើក្តារខៀន