ប្រជាពលរដ្ឋក្រុងសួងមួយចំនួនបានចាប់យករបរធ្វើនំបញ្ចុកតាំងពីឆ្នាំ១៩៨០ ជាង ដែលរបរមួយធ្វើឲ្យពួកគាត់អាចរកប្រាក់ ចំណូលមកផ្គត់ផ្គង់គ្រួសារបានល្អប្រសើរ

ខេត្តត្បូងឃ្មុំ ៖ នំបញ្ចុកគឺជាអាហារមួយប្រភេទ ដែលប្រជាពល រដ្ឋក្នុង ប្រទេសកម្ពុជាបានស្គាល់ និងនិយមទទួលទានជាទូទៅ ជាមួយនិងអាហារដ៏ពេញនិយមនេះ ប្រជាពលរដ្ឋមួយចំនួននៅ ភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានចាប់យករបរធ្វើនំបញ្ចុក ខណៈ គ្រួសារខ្លះបានធ្វើតាំងពីឆ្នាំ១៩៨០ជាង មកក៏មាន ដែលមុខរបរមួយអាចរកប្រាក់ចំណូលសម្រាប់ ទ្រទ្រង់ជីវភាពគ្រួសារបានមធ្យមពោលគឺមួយខែអាចសល់បានប្រមាណ៥០០ដុល្លារ ។

បើតាមការរៀបរ៉ាប់របស់លោក តាន់ សារឿន នៅភូមិសួង កើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គ្រួសារ របស់គាត់បានចាប់យករបរធ្វើនំបញ្ចុកនេះតាំងពីឆ្នាំ១៩៨០ ជាង មកម្លេះដោយក្នុងមួយថ្ងៃធ្វើយ៉ាងតិច៣០០គីឡូក្រាម ហើយបើ ថ្ងៃណាមានម៉ូយកម្មង់ច្រើនរហូតដល់មួយតោនក៏មាន ។

លោក បន្តថា ការធ្វើនំបញ្ចុកគឺត្រូវប្រើអង្ករមកកិនធ្វើម្សៅ បន្ទាប់មក យកម្សៅមកវាយចូលគ្នាឲ្យសព្វរួចដាក់ចូលក្នុងប៉ែនសង្កត់ក្នុង ទឹកក្តៅចំអិនរហូតដល់ឆ្អិន ទើបយកមកចាប់ជាចង្វាយ។ លោកបន្តថាយើងត្រូវងើបតាំងពីម៉ោង ៣ ឬ ៤ជិតភ្លឺ ដើម្បីរៀប ចំម្សៅ ដាំទឹក ធ្វើរហូតដល់ម៉ោង៨ ឬ៩ ព្រឹក តាមតិច ឬច្រើន ។ នៅពេលធ្វើហើយមានម៉ូយមកយក ឬផ្ញើរឲ្យគេខណៈ ម៉ូយខ្លះ នៅឆ្ងាយដូចជាកំពង់ចាម និងតាមបណ្តាស្រុក ផ្សេងៗ ក៏មាន ។

លោក ជា ណារ៉ុន អភិបាលក្រុងសួងមានប្រសាសន៍លើក ឡើងថា មានប្រជាពលរដ្ឋប្រម៉ាណជាង១០ គ្រួសារដែលកំពុង ប្រកបរបរធ្វើនំបញ្ចុកក្នុងក្រុងសួងជាលក្ខណៈគ្រួសារ មិនមែន ជាសិប្បកម្មធំៗនោះទេ ហើយពួកគាត់ធ្វើសម្រាប់ចែកចាយក្នុង តំបន់ និងតាមបណ្តាស្រុកមួយចំនួនទទួលយកទៅលក់បន្ត ជារួមគឺពួកគាត់លក់មិនដែលសល់នោះទេ ។ ហើយមុខរបរមួយ នេះមើលទៅកាក់កបគ្រាន់បើពីព្រោះជីវភាពពួកគាត់ល្អ មាន ផ្ទះធំៗ និងខ្លះមានរថយន្តសេរីទំនើបជិះថែមទៀតផង ។

ជាមួយ និងការប្រកបរបរនេះអាជ្ញាធរក្រុងតែងជួយសម្របសម្រួលដល់ ពួកគាត់ពិសេសត្រូវគោរពទៅតាមច្បាប់ ក្នុងនោះអាជ្ញាធរតែង ចុះពិនិត្យ និងស្តាលូបង្ហូរទឹកដើម្បីកុំប៉ះពាល់បរិស្ថាន និងប្រជា ពលរដ្ឋដែលរស់នៅក្បែរនោះ ៕