ស.ស.យ.ក ខេត្តមណ្ឌលគិរី ចូលរួមចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកកែវសីមា

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ លោក ហឿន សុខណា ប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមា តំណាងលោក ឈឹម កាន ប្រធានស.ស.យ.កខេត្ត រួមទាំងសមាជិក សមាជិកា បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ចែកជូនដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួនបីខ្នងផ្ទះ ស្មើនឹងបីគ្រួសារ ស្ថិតនៅចំណុចអូរត្រគួន ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា។

លោក ហឿន សុខណា ប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមា តំណាងលោក ណយ ច័ន្ទតារា អនុប្រធាន និងជាប្រធានក្រុមការងារស.ស.យ.កស្រុក ជាពិសេស លោក ឈឹម កាន ជាប្រធាន បានចូលរួមឧបត្ថម្ភថវិកា៦០ម៉ឺនរៀល ជួយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះចំនួនបីខ្នងផ្ទះ ស្មើនឹងបីគ្រួសារ ហើយថវិកាទាំងនេះ បានមកពីការចូលរួមរបស់ក្រុមការងារស.ស.យ.កខេត្ត/ក្រុង/ស្រុក ក្នុងការជួយដោះស្រាយបានមួយរយៈពេលខ្លី៕