កូនចាប ចេះពាំកាក់ ញាត់ចូលកូនជ្រូក កំពុងទទួលការចាប់អារម្មណ៍ខ្លាំង

អ្នក​ដំណើរ​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ​ដ៏​មមាញឹក​នៃ​ទីក្រុង​ប៉េកាំង ប្រទេសចិន​បាន​នាំគ្នា​ឈប់ ដើម្បី​មើល​សត្វ​បក្សី​ឆ្លាត​មួយ ដែល​ចេះ​ពាំ​កាក់​ដែល​ប្រមូល​បាន ទៅ​ដាក់​ក្នុង​កូន​ជ្រូក​របស់​វា។

យោង​តាម​សារ​ព័ត៌មាន Daily Mail ឲ្យ​ដឹង​ថា អ្នក​ទស្សនា​តាម​ផ្លូវ​ជា​ច្រើន​បាន ឃើញ​បក្សី​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​កំពុង​ពាំ​កាក់​ពី​ដៃ​របស់​ពួកគេ ហើយ​ទម្លាក់​ចូល​ទៅ​ក្នុង​កូន​ជ្រូក​ដោយ​ប្រើ​ចំពុះ​ដ៏​តូច​របស់​វា។

អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៀត​នោះ​គឺ សត្វ​បក្សី​តូច​នេះ​មិន​មែន​ចេះ​តែ​ប្រមូល​ប្រាក់​ទាំង​អស់​ទេ វា​រើស​យក​តែ​កាក់​ណា​ដែល​មាន​តម្លៃ ៥ យ័ន (០,៧៦ ដុល្លារ) ឬ​ខ្ពស់​ជាង​នេះ​ប៉ុណ្ណោះ៕ប្រភព​សប្បាយ

វីដេអូ ៖