មនុស្ស ៣នាក់ជិះម៉ូតូលឿនក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកឡានបាញ់បេតុងស្លាប់ម្នាក់របួសធ្ងន់២នាក់ នៅខណ្ឌមានជ័យ

ភ្នំពេញ៖យុវជន៣នាក់ជិះម៉ូតូលឿនក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកឡានបាញ់បេតុងស្លាប់ម្នាក់របួសធ្ងន់២នាក់ ខណៈពួកគេជិះម៉ូតូលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តបាញ់បេតុងពេញទំហឹង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះសាន់ គឹមសាន ភេទប្រុសអាយុ១៩ ឆ្នាំ មានស្រុកកំណេីតភូមិដេីមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ និងអ្នករងរបួស២នាក់ទៀត
មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីត ហេតុគេបានឃេីញរថយន្តប្រភេទបាញ់បេតុង ម៉ាកISUSU ពាក់ស្លាក លេខភ្នំពេញ5A 0957 ធ្វេីដំណេីរតាមបណ្តោយផ្លូវមុនីរ៉េត (២១៧)ក្នុងទិសដៅពីត្បូងទៅជេីងហេីយបានបត់ឆ្វេងបំណងទៅផ្លូវវេងស្រេងស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1A 8333 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេង ទឹសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួបផ្សំផ្លូវកោងផងបួងចង្កូតមិនទាន់ក៏ជ្រុលបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ៣នាក់។

ភ្លាមៗ នោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ លោកគ្រូពេទ្យបានប្រាប់ថាអ្នកជិៈម៉ូតូទាំងបីនាក់សុទ្ធតែស្រវឹងស្រា។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទំនាក់ទំនងទៅជំនាញធ្វេីការវាស់វែងយក រថយន្តនិងម៉ូតូយកទៅចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចឲ្យខាងរថយន្តដឹកសពយកទៅដម្កល់នៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕