កូរ៉េខាងជើង ព្រមានអាមេរិកថា ភាពអំណត់របស់ខ្លួន កំពុងកាន់តែស្ដើង

បរទេស៖ ក្រោយរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីជំនួបកំពូល ជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងប្រទេស សិង្ហបុរីមក ប្រទេសកូរ៉េខាងជើង បាននាំនែឲ្យអាមេរិកផ្លាស់ប្តូរ ឥរិយាបថក្នុងកិច្ចចរចា នុយក្លេអ៊ែ និងបានព្រមានថា ភាពអត់ធ្មត់របស់ខ្លួនមាន អំណត់។

មន្ត្រីនាំពាក្យឲ្យ ក្រសួងការបរទេសកូរ៉េខាងជើង មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការ កូរ៉េខាងជើង Korean Central News ថា “សហរដ្ឋអាមេរិក នឹងទទួលយកការណែនាំឲ្យល្អ ផ្លាស់ប្តូរវិធីវាយតម្លៃបច្ចុប្បន្នរបស់ខ្លួនចេញ ហើយភាពអត់ធ្មត់របស់យើងគឺមានដែនកំណត់”។

ដោយហៅជំនួបកំពូល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ រវាងលោក ត្រាំ និងលោក គីម ថាជាឱកាសដ៏មាន សារៈសំខាន់ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េនោះ មន្ត្រីនាំពាក្យរូបនេះ ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើងបានខិតខំប្រឹងប្រែង ឥតឈប់ឈរក្នុងឆ្នាំកន្លងទៅ ដើម្បីបំពេញទៅតាមសេចក្តីថ្លែងការណ៍រួមគ្នានៅ សិង្ហបុរី៕