សម្តេចតេជោ ហ៊ុន សែន ៖ នំបញ្ចុកជារបស់ជាតិ អត្តសញ្ញាតជាតិ មិនមែនជារបស់បក្សនយោបាយណាមួយទេ

ភ្នំពេញ៖ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល មកពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សរុប​ប្រមាណ ១,៣៥៦​នាក់ ដែល​ធ្វើឡើង នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នំបញ្ចុកជារបស់ជាតិ ជាអត្តសញ្ញាតជាតិ មិនមែនជារបស់បក្សនយោបាយណាមួយទេ។

សម្តេចបានបន្តថា ការហូបនំបញ្ចុកជាឯកភាពជាតិ សាមគ្គីជាតិទៅវិញទេ ដូច្នេះនំបញ្ចុកកុំក្លាយទៅជាបញ្ហានយោបាយឲ្យសោះ !!