អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទចុះចែកអាវភ្លៀងជូនដល់កងទ័ពនៅក្នុងអង្គភាពចំណុះយោធភូមិភាគពិសេស

កំពង់ឆ្នាំង៖ នៅថ្ងៃទី៦មិថុនា២០១៩នេះ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន និងជាតំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេននាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានដឹកនាំកម្លាំងនាំយកអាវភ្លៀងចំនួន២៤៥៥ពាន់អាវ មកចែកជូនដល់កងទ័ព នៅក្នុងអង្គភាពចំណុះយោធភូមិភាគពិសេស ក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ។

មានប្រសាសន៍ទៅកាន់កងទព័ថាអាវុធដែលមានប្រសិទ្ធភាពបំផុតក្នុងការទបស្កាត់ប្រឆាំងនិងបដិវត្តន៍ពណ៍គឺអភិក្រមទាំង៥របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់ទៀតថានៅអំឡុងខែ៧ឆ្នាំ២០១៣បក្សប្រឆាំងបានធ្វើការប្រមូលផ្តុំអ្នកប្រឆាំងកាន់កាប់ទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញដើម្បីផ្តួលរុំលំ រាជរដ្ឋាភិបាលស្របច្បាប់ ប៉ុន្តែបដិវត្តនពណ៍នៅពេលនោះមិនទទួលបានជោគជយ័ឡើងដោយសារតែកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទចូលរួមគាំទ្រប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ។

នាយឧត្តមសេនីយ៍ គឹមប៊ុនថាន បានមានប្រសាសន៍ថា អាវភ្កៀងទំាង ២ពាន់៤៥៥អាវ នេះ គឺសម្រាប់ផ្តល់ជូនដល់ទីបញ្ជាការសឹករងខេត្ត ដើម្បីការចែកជូនបន្តទៅតាមអង្គភាព ទាំង១៨ ចំណុះអោយយោធភូមិភាគពិសេសខេត្ត ដែលនេះជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចបានចំណាយថវិការផ្ទាល់របស់សម្តេច ទិញយកមកចែកជូនដល់កងទព័។

អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ ក៏បានបញ្ជាក់ថា ការចែកអាវភ្លៀងនៅពេលនេះ គឺជាទឹកចិត្តរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលតែងតែបានគិតគូដល់សុខទុក្ខរបស់កងទព័ជានិច្ច នៅគ្រប់កាលៈទេសៈ ទាំងនៅសមរភូមិមុខ ក៍ដូចជានៅក្នុងយោធភូមិភាគពិសេស ដែលជារៀងរាល់ឆ្នាំ សម្តេចតែងតែចែកអំណោយជាអាវចំនួន២លើក ដល់កងទព័ លើកទី១ចែកអាវភ្លៀងនិងលើកទី២ចែកអាវរងារ។ នៅបញ្ចប់ពិធីក៏មានការប្រគល់អាវរងារដល់បណ្តាអង្គភាពទាំង១៨ ចំណុះអោយយោធភូមិភាគពិសេស និងបណ្តាយុទ្ធជនតាមបណ្តាអង្គភាព ជុំវិញតំបន់ប្រតិបត្តការសឹករងខេត្ត កំពង់ឆ្នាំងផងដែរ ៕ សុក្ខារិន