មន្ត្រីជាន់ខ្ពស់​EU!​ការពារ​មិនឱ្យ​កម្ពុជា​បាត់បង់​EBA​ពី​សហភាព​អឺរ៉ុប

(ភ្នំពេញ)៖​ លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​រួមទាំង​តំណាង​ក្រសួងពាណិជ្ជកម្ម​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​បេសកកម្ម​ពិនិត្យ​និង​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​ស្ដីពី​ការអនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​។​

​លើកលែង​គ្រឿង​សព្វាវុធ​ដឹកនាំ​លោកស្រី​AlinaBOICIUS​អនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់​អំពី​ជំហរ របស់​រាជរដ្ឋាភិបាល​ក្នុងការ​ធានា​នូវ​នីតិរដ្ឋ ជួប​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ព្រមទាំង​បាន​ជម្រាបជូន​នូវ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​លើ​វិស័យ​ដីធ្លី​ក្នុងនោះ ចុះបញ្ជី​បាន ៥,២២​លាន​ក្បាលដី ស្មើនឹង​ជាង ៧៤​ភាគរយ នៃ​ក្បាលដី​សរុប​ប្រមាណ ៧​លាន​ក្បាលដី​។​

​លោកស្រី​AlinaBOICIUS​បាន​សំដែង​ការអបអរសាទរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​វិស័យ​ដីធ្លី​និង​បានលើកឡើង​អំពី​នីតិវិធី​ក្នុងការ​ពិនិត្យ​EBA​ដែល​បញ្ហា​សម្បទាន​ដី​ជា​ចំណុច​មួយ​ក្នុងការ​វាយតម្លៃ​។​សុំ​ការបញ្ជា​ក់លើ​បញ្ហា​មួយចំនួន​ក្នុងការ​ដោះស្រាយ​វិវាទ​កន្លងមក​ពាក់ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករសរ​នាំចេញ​វិធីសាស្ត្រ​នៃ​ការដោះស្រាយ​។​លទ្ធផល​រំពឹងទុក​រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​។​

​លោកស្រី Alina BOICIUS បាន​ថ្លែងអំណរគុណ​ចំពោះ​រក​ការឆ្លើយតប​របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា​និង​បានបញ្ជាក់​អំពី​គោលជំហរ​នៃ​បេសកកម្ម​ក្នុង​គោលដៅ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការពារ​មិន​ឲ្យ​កម្ពុជា​បាត់បង់​EBA​ពី​សហភាព​អឺរ៉ុប​។​ដែលជា​ការឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​តាំងពី​ចំណុចសូន្យ​។​

​បន្ទាប់ពី​ការបំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​របស់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ​បង្កើត​ការងារ​ជូន​យុវជន​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ចូលរួមចំណែក​ក្នុង​ការកសាង​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​ក្នុងឋានៈ​ជា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​៕