រន្ធត់ណាស់ !! រថយន្តដឹកឥដ្ឋក្រឡាប់ស្លាប់ពីរ របួសធ្ងន់ម្នាក់ នៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានរថយន្តដឹកឥដ្ឋមួយគ្រឿងក្រឡាប់តាមផ្លូវបេតុងវត្តលើ(ផ្លូវចុះពីសង្កាត់លេខ១ទៅសង្កាត់លេខ២ )វេលាម៉ោងជាង១០ព្រឹកថ្ងៃ៧មិថុនា២០១៩នេះ។

តាមសេចក្តីរាយការណ៏បឋមថាមានមនុស្ស៤នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅកន្លែងកើតហេតុ ជនរងគ្រោះខ្លះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយក្នុងចំណោមជនរងគ្រោះក៏មានអ្នកបើកបររថយន្តដែលក្រឡាប់នេះផងដែរ។ ហេតុការណ៏នេះក៏មានប៉ះពាល់ទៅលើយានយន្តខ្លះទៀតបណ្តាលអោយរងការខូចខាតដែរ ។

ទោះជាយ៉ាងនេះក្តី ភ្លាមៗនៅមិនទាន់ទទួលបានរបាយការណ៏ផ្លូវការពីសមត្ថកិច្ច អំពីចំនួនជនរងគ្រោះស្លាប់និងរបួសព្រមទាំងការខូចខាតនៅឡើយ ដោយសារថាសមត្ថកិច្ចរង់ចាំការពិនិត្យបញ្ចប់សិន៕