ម៉ូតូ០២គ្រឿង ប្រលះគ្នាចំពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាល០៤នាក់នៅស្រុកកៀនស្វាយ

កណ្តាល៖ យ៉ាងហោចណាស់មានជនរងគ្រោះ០៤នាក់ចាស់និងក្មេងរងរបួសធ្ងន់ស្រាលដោយសារមានម៉ូតូ០២គ្រឿងបុកគ្នាចំពេញទំហឹងនិងកើតហេតុនៅ នៅថ្ងៃសុក្រ៥ កើតខែជេស្ឋ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី ០៧ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង០៧:២០ នាទីនៅត្រង់ ចំនុចលើដងផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ២០-២១
ស្ថិតភូមិចិនកោះឃុំគគីរស្រុកកៀនស្វាយខេត្ត កណ្តាល។

លោកព្រំ សំអ៊ុល នាយផ្នែកចរាចរណ៍ស្រុកកៀនស្វាយឱ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ខន ចាន់ថននិង អ្នករួមដំណើរចំនួន២នាក់ទៀត បានធ្វើដំណើរពីលិចទៅកើតភ្នំពេញទៅអ្នកលឿង។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកសង់សេ១០០
ពណ៍ខ្មៅពាក់ផ្លាកលេខ១ឃ.២០ ៦៩បើកបរដោយឈ្មោះ សួន ម៉ុង ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ រងរបួសធ្ងន់។

បើតាមលោកព្រំ សំអ៊ុលបន្តថា ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក សង់C125 ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល1AB. 7117ផលិតឆ្នាំ២០១៩ ជិះគ្នាមានចំនួន០៣នាក់ ដែលមានឈ្មោះ ខន.ចាន់ថន ភេទប្រុសអាយុ ១៨ឆ្នាំ(រសួសធ្ងន់ ) មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរចំនួន២នាក់ផ្សេងទៀត រួមមាន៖ សេង ភក្តី ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ពពាលខែឃុំ ដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលរបួសស្រាល
និង លី រតនា ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ស្រុកកៀនស្វាយ បានចុះទៅធ្វើការវាស់វែងរួចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ដោយឡែកវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរងចាំដោះស្រាយតាមនិតិវិធី។

លោកវរសេនីយ៍ឯកព្រុំ.សំណាងអធិការនគរបាលស្រុកកៀនស្វាយនិងសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅពេលធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍៕ភាវុន