បុកពីក្រោយ យ៉ាងពេញទំហឹងបណ្តាលឲ្យ ស្លាប់ម្នាក់នៅនឹងកន្លែង និងរងរបួសស្រាលម្នាក់

កំពង់ឆ្នាំង៖​ មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវៀងអ្នកជិះម៉ូតូទៅបុករថយន្តចតចោល ។ ហេតុការគ្រោះថ្នាក់នេះបានកើតឡើង នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០១៩ម្សិលមិញនៅកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៧៧ និង៧៨ ចំណុចផ្លូវចូលផ្ទះសំណាក់ សាន់ដេ១ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងដោយសារតែអ្នកម៉ូតូបើកបរក្នុងល្បឿនលឿន ហើយមិនមានពាក់មួកសុវត្ថិភាព បានទៅបុកពីក្រោយរថយន្តធំ ម៉ាកហ៊ុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B 7613យ៉ាងពេញទំហឹងដែលកំពុងតែចតចោលលើចិញ្ចើមផ្លូវ ចំណែកឯអ្នកបើកបររថយន្តក៏បានគេចខ្លួន ពេលឃើញហេតុការណ៍នេះកើតឡើង ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាអ្នកបើកបរស្របទិសគ្នា ពីត្បូងទៅជើង ហើយម៉ូតូម៉ាកសេ
125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1F 22 27 បើកបរដោយឈ្មោះ ឌី វុទ្ធី ភេទប្រុសអាយុ ៣២ ឆ្នាំរស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បណ្តាលអោយអ្នកបើកម៉ូតូ ម្នាក់រងរបួសស្រាលម្នាក់ និងម្នាក់ទៀតដែលរួមដំណើរស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំង