រន្ធត់ណាស់ !! រថយន្ត៣គ្រឿងបុកគ្នាលើផ្លូវជាតិលេខ៤ បណ្ដាលឲ្យស្លាប់៤ របួស១១នាក់

កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣គ្រឿងបុកគ្នា រហូតផ្ទុះឆេះនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងចំនួន ១១នាក់ (ស្រីម្នាក់) និងរបួសកើនឡើង ៤នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង។

ប្រភពបន្តថា ជនរងគ្រោះ៦នាក់ ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និង៤នាក់ទៀត នៅក្នុងរថយន្តទេសចរណ៍២៤កៅអី ខណៈ៤នាក់ទៀតរងរបួស៕ (យុទ្ធវង្ស)