ក្រោយស្ដេចចាស់ចុះចេញពីរាជបល្ល័ង្ក ម៉ាឡេស៊ីបោះឆ្នោតរើសបានស្ដេចថ្មី

(ម៉ាឡេស៊ី)៖​ ក្រោយ​ការ​ចុះ​ចេញ​ពី​រាជ​បល្ល័ង្ក​របស់​ព្រះអង្គ Sultan muhammad V , ព្រះអង្គ Sultan Abdullah Sultan Ahmad Shah ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​ស្ដេច​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ។

( ព្រះអង្គ Sultan Muhammad V ដែល​បាន​ចុះចេញពីរាជបល្ល័ង្ក )

ថ្នាក់​ដឹក​នាំ​នៃ​រាជវង្ស​ម៉ាឡេស៊ី​ បាន​សម្រេច​បោះ​ឆ្នោត​ឲ្យ​ព្រះអង្គ Sultan Abdullah ព្រះ​ជន ៥៩​វស្សា​ឲ្យ​ឡើង​គ្រង​រាជ​រយៈ​ពេល ៥​ឆ្នាំ ហើយព្រះ​អង្គ នឹង​ត្រូវ​ស្បថ​ឡើង​គ្រង​រាជ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣១​ខែ​មករា​នេះ ក្រោម​ប្រព័ន្ធ​នៃ​របប​រាជា​និយម​របស់​ម៉ាឡេស៊ី។

សូមបញ្ជាក់ថា តាម​ធម្មតាត្រូវការបោះឆ្នោតស្តេចថ្មី​នៅប្រទេសម៉ាឡេស៊ី ត្រូវ​បាន​ជ្រើសរើស​រៀង​រាល់ ៥ឆ្នាំ​ម្ដង។ ប៉ុន្តែ​អតីត​ស្ដេច Sultan Muhammad V បាន​ដាក់​រាជ្យ​ចុះ​នៅ​ក្នុង​ខែ​មករា បន្ទាប់​ពី​គ្រង​រាជ្យ​បល្ល័ង្ក​ត្រឹមតែ ២ឆ្នាំ​ប៉ុណ្ណោះ ដែល​វា​ជា​ការ​ដាក់​រាជ​លើក​ដំបូង មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី៕

( ព្រះអង្គ Sultan Abdullah Sultan Ahmad Shah ជា​ស្ដេច​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី )