ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន ចង់​ជម្រុះ​ចោល​កីឡាករ​ប្រាំ​បីនាក់ ហើយ បេ​ល ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​នោះ​

​ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidance) កំពុងមាន​ផែនការ​រុះរើ​ទ្រង់ទ្រាយ​ធំ​នៅ​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​ស្រប​ពេលដែល ហ្គា​រ៉េត បេ​ល (Gareth Bale) ក៏​ស្ថិតនៅក្នុង​ចំ​ណោ​កីឡាករ​ទាំង​ប្រាំបី នាក់​ដែល​ត្រូវ​លក់​ចេញ​នោះដែរ​។
​ ​
​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​កំពុង​រង​ការរិះគន់ បន្ទាប់ពី​ចាប់ផ្តើម​មិនសូវ​បានល្អ​នៅ​រដូវ​កាល​នេះ ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាញ់​ពិន្ទុ​ក្រុម Barcelona រហូតដល់​១០​ពិន្ទុ​នៅ​ក្របខណ្ឌ La Liga ។​
​ ​
​ក្រុម Real Madrid ក៏មាន​បញ្ហា​ផងដែរ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​លោក ហ្ស៊ី​ដាន កំពុងតែ​តឹង​សរសៃ ក ជាមួយ​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ។​
​ ​
​បេ​ល ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​គេ​ចាត់ទុកថា ជា​ចំនួន​លើស ស្របពេល​ដែល​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀមខ្លួន​ទទួលយក​។​
​ ​
​កីឡាករ លូ​កាស វ៉ាស​កេស (Lucas Vazquez) និង​កីឡាករ ឌែ​នី សេ​បាល​ឡូ​ស (Dani Celballos) អាច​នឹង​រក​ច្រកចេញ​នៅ​ខែមករា​ជាមួយនឹង​កិច្ចព្រមព្រៀង​ខ្ចី​ជើង​រហូតដល់​ដំណាច់​រដូវ​កាល​នេះ​។
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ បេ​ល លូ​កា ម៉ូ​ឌ្រី​ក ម៉ា​កូ​ស ឡ័​រិ​ន គី​កូ កាស៊ី​ល​ឡា អា​ក្រាស និង វ៉ាល​ឡេ​ចូ សុទ្ធតែ​អាច​លក់​ចេញ​នៅ​រដូវ​កាល ក្រោយ​៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ​

         លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidance)