អភិបាលខេត្តត្បូងឃ្មុំ បានប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ជាភ្នាក់ងារសុខភាពសត្វភូមិ២២នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាល

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយភ្នាក់ងារសុខភាពសត្វភូមិ ២២រូប ដែលទើបបញ្ចប់វគ្គបណ្តុះ បណ្តាលពង្រឹងសមត្ថភាពបន្ថែមស្តីពីបច្ចេកទេសពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វ ពីមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាល នារសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ។

ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក គិតគូររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ការិយាល័យផលិតកម្មនិងបសុព្យា បាល ដែលបានប្រឹងប្រែងរៀបចំឲ្យមានវគ្គបណ្តុះ បណ្តាលនេះឡើង ដែលឆ្លើយតបនឹងតម្រូវការចាំ បាច់អ្នកមានសមត្ថភាពបម្រើសេវាបច្ចេកទេសជូនប្រជាកសិករ។

ឯកឧត្តមក៏បានកោតសរសើរដល់បងប្អូនភ្នាក់ងារសុខភាពសត្វភូមិដែលឆ្លៀតពេលវេលាដ៏មានតម្លៃ មមាញឹក មកក្រេបយកចំណេះដឹងអស់រយៈពេល ៤ថ្ងៃមកនេះ ហើយសង្ឃឹមថា ចំណេះដឹងទទួលបានពីគ្រូឧទ្ទេសនាមនាពេលកន្លងមកនេះ ពិតជាអាចបង្កើនសមត្ថភាពនិងជួយដល់មន្ត្រីជំនាញបន្ថែមទៀត ជាពិសេសលើការពិនិត្យអនាម័យសាច់សត្វ ធានាសយវត្ថិភាពចំណីអាហារដល់សាធារណៈជនទូទៅបានយ៉ាងល្អ។

ឱកាសនោះឯកឧត្តមក៏បានប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដើម្បីជាសក្ខីភាព ជាអនុស្សារីយ៍ នៃការខិតខំតស៊ូរៀនសូត្រ៕