អតីតប្រធានាធិបតី អ៊ុយក្រែន Yanukovych ត្រូវតុលាការផ្តន្ទាទោស ឲ្យជាប់គុក ១៣ឆ្នាំ

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា តុលាការនៅទីក្រុង គៀវ របស់អ៊ុយក្រែន បានសម្រេចថា លោក Yanukovychដែលបានភៀសខ្លួនចេញពីប្រទេសក្នុងអំឡុងពេលរដ្ឋប្រហារដោយហឹង្សាក្នុងឆ្នាំ ២០១៤ ត្រូវចំណាយពេល ១៣ឆ្នាំនៅក្នុងគុក។

តុលាការបានសម្រេចថា អតីតប្រមុខរដ្ឋអ៊ុយក្រែន ដែលត្រូវបានគេទម្លាក់ពីតំណែង ដោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤ មិនមានកំហុស ក្នុងការរំលោភបំពានអធិបតេយ្យភាព ដែនដីរបស់អ៊ុយក្រែននោះទេ ប៉ុន្តែបានប្រព្រឹត្តអំពើក្បត់ជាតិ ៕