លោក គង់ គាំ ត្រូវបានតែងតាំង​ជា​ប្រធានកិត្តិយសនៅក្នុង ​គណបក្ស​ឆន្ទៈ​ខ្មែរ

ភ្នំពេញ​៖ ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ លោក គង់ គាំ  អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណៈ​បក្ស​សង្គ្រោះ​ជាតិ បាន​កា្ល​យ​ជា​ប្រធានកិត្តិយស​គណបក្ស «​ឆន្ទៈ​ខ្មែរ​» របស់ លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់ខ្លួន​។  នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ របស់ គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ថ្ងៃទី​២៧ មករា ឆ្នាំ​២០១៩​នេះ​។

លោក គង់ គាំ ដែលជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំមុន ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​អនុញ្ញាត​ឲ្យ​ចូលធ្វើ​នយោបាយ​វិញ កាលពី​ថ្ងៃទី​១៥ មករា ឆ្នាំ​២០១៩៕