អស់​ពី iPhone X ពេល​នេះ G-Devith ទិញឡាន​ថ្មី​ចែស​ឲ្យ ទេព បូព្រឹក្ស ទៀត

ទើប​តែ​ជូន​ទូរសព្ទ​​ស៊េរី​ខ្ពស់​ម៉ាក iPhone ១គ្រឿង​ ពេល​នេះ​ តារា​រ៉េប G-Devith បាន​បន្ថែម​កាដូ​រថយន្ត​ទំនើប​១គ្រឿង​ទៀត​ដល់​ដៃគូ​ចម្រៀង​ កញ្ញា ទេព បូព្រឹក្ស។

មុន​នេះ​បន្តិច​តារា​ចម្រៀង ទេព បូព្រឹក្ស បាន​បង្ហោះ​សារ​ថ្លែង​អំណរ​គុណ​ ដល់​ដៃ​គូចម្រៀង​ ដែល​បំពេញ​ក្ដី​ស្រមៃរបស់​នាង ដោយ​​ជូន​​​កាដូ​​ជា​រថយន្ត​ពណ៌​ក្រហម​យ៉ាង​ថ្មីសន្លាង​១គ្រឿង​។ រថយន្ត​ទំនើប​ដែល​នាង​ទើប​តែ​ទទួល​បាន​ក្តៅៗ​នេះ​គឺ​ម៉ាក​ Ford Mustang ស៊េរី​ឆ្នាំ​ ២០១៥​ មាន​តម្លៃ​​ប្រមាណ​​ជិត​៩ម៉ឺនដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឃ្លាំង​លក់​រថយន្ត​១​នៅ​កម្ពុជា។

ជា​មួយគ្នា​នោះ បូព្រឹក្ស បាន​បញ្ជាក់​ប្រាប់​ Sabay ថា នេះ​អំណោយ​ថ្ងៃ​កំណើត​ដែល​ ងួន ចាន់ដេវីត ជូន​ខ្លួន​សម្រាប់​ឆ្នាំ​នេះ​ បន្ទាប់​ពីបានទិញ​​ iPhone X ជូន​ម្ដង​ហើយ​កាល​ពី​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ។ “ចា! គាត់​​ជូន​បង​ជា​​កាដូ​ថ្ងៃ​កំណើត​ ព្រោះ​បង​ធ្លាប់​ Post ថា​ចង់​បាន​”។ នាងតប​ខ្លីៗ៕