បន្លែ៦មុខ ជួយឲ្យរាងស្អាត ស្រលូន! ផ្ញើ​ជូន​អ្នក​ធាត់ៗ ត្រៀមស្អាតជាថ្មី

អ្នក​ធាត់​ៗ​មួយ​ចំនួន​ តែង​តែ​មិន​សប្បាយ​ចិត្ត​រឿង​ពិបាក​ស្លៀកពាក់​ទៅ​ណា មក​ណា​មិន​ស្អាត​ដូច​គេ ឬ​ស្អុះស្អាប់​ជាដើម។ ភាគ​ច្រើន​អ្នក​ធាត់​ គឺ​តែង​មាន​បញ្ហា​ក្បាល​ពោះ​ធំ​ ដែល​កាន់​តែ​បន្ថែម​បញ្ហា​មួយ​កម្រិត​ទៀត។ ហេតុ​នេះ​ហើយ ទើប​ពួក​គេ​តែង​រិះរក​វិធី​នេះ នោះ ដើម្បី​សម្រក​ក្បាល​ពោះ ដែល​ខ្លះ​អាច​មាន​ផល​ប៉ះ​ពាល់​សុខភាព​ក៏​មាន។

តាម​រយៈ​គេហទំព័រ Health.com.kh នឹង​បង្ហាញ​អ្នក​ពី​បន្លែ​ ៦មុខ ដែល​នារី​គួរ​តែ​ពិសា ដើម្បី​អាច​បាត់​ក្បាល​ពោះ​ និងបានរាងស្អាត។

១. ត្រឡាច

អ្នក​អាច​ពិសា​ត្រឡាច​បាន ព្រោះ​ក្នុង​នោះ​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​ជា​ច្រើន​ទៀត ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ស្គម​បាន ព្រោះ​វា​អាច​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​របស់​អ្នក។

២.ផ្លែ​ត្រប់

ផ្លែ​ត្រប់​ក៏​អ្នក​គួរ​តែ​បរិភោគ​ដែរ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​វីតាមីនE ដោយ​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​គ្មាន​ក្បាល​ពោះ​ទៀត​ផង។

៣. ស្ពៃ​បូកគោ

ស្ពៃ​បូកគោ​ក៏​អ្នក​គួរ​តែ​បរិភោគ​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​បត់​ជើង​ធំ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​ក្បាល​ពោះ​នោះ​ទេ។

៤. ការ៉ុត

ការ៉ុត​វិញ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​ដំណើរការ​ល្អ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​ក្បាល​ពោះ​ឡើយ​ពេល​ដែល​ញ៉ាំ​ច្រើន។

៥. ត្រសក់

ត្រសក់​វិញ ក៏​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​បត់​ជើង​ធំ​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ធាត់​ទាំង​ខ្លួន និង​ក្បាល​ពោះ​ផង​ដែរ។

៦. ផ្សិត​ចំបើង

ចំណែក​ផ្សិត​ចំបើង​វិញ អាច​ជួយ​ធ្វើឲ្យ​ក្រពះ ពោះវៀន​អ្នក​ដំណើរការ​ល្អ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ទល់​លាមក។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្បាល​ពោះ មិន​ងាយ​កើត​មាន​លើ​រាង​កាយ​អ្នក​ឡើយ។ ដូចនេះ អ្នក​អាច​ពិសា​បន្លែ​ខាង​លើ ដើម្បី​មាន​រូបរាង​ដ៏​ស្រស់​ស្អាត​៕