សម្តេច​តេជោ ហ៊ុនសែនធ្វើកំណែទម្រង់​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រុង​និង​ស្រុក ហើយឯកភាព​លើ​គោលការណ៍​៧​ចំណុច

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​ឯកភាព​លើ​គោលការណ៍​សំខាន់ៗ​ចំនួន​៧​ចំណុចក្នុង​ធ្វើកំណែទម្រង់​គ្រប់គ្រង ​រដ្ឋបាល​នៅ​ថ្នាក់ក្រុង​និង​ស្រុក​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ក្នុង​លិខិត​ស្នើសុំ​ការសម្រេច​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន ដែលសារព័ត៌មានទទួលបាននៅ​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៩​នេះ​សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា​ការសម្រេ ចរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធគ្រប់គ្រង​នៅ​ថ្នាក់ក្រុង​ស្រុក​ស្របតាម​គោល ការណ៍​នៃ​រដ្ឋបាល​ឯកភាព ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ប្រសិទ្ធ ភាព​ការបំពេញ​តួនាទី​និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ក្រុង ស្រុក​ក្នុងនាម​ជា​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​គោលការណ៍​ទាំង​៧​ចំណុច​ដែល​ស្នើឡើង​ដោយ​សម្តេច​ក្រឡាហោម ស ខេង ហើយ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ឯកភាព​រួចហើយ​នេះ​រួមមាន​៖

​ទី​១៖ លុបចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់ក្រុង ស្រុក ដោយ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​ទាំងនេះ​ទៅក្នុង​រចនាសម្ព័ន្ធ គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក​។​

ទី​២៖ ក្នុង​ការធ្វើសមាហរណកម្ម​ការិយាល័យ​ជំនាញ​នេះ រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​រដ្ឋបាល​ក្រុង ស្រុក​ត្រូវ​បង្កើតជា​អង្គភាព ឬ​ការិយាល័យ​ចង្កោម វិស័យ​សម្រាប់​វិស័យ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ចង្កោម​វិស័យសេដ្ឋកិច្ច និង ចង្កោម​វិស័យ​សង្គមកិច្ច ដើម្បី​ធានា​ដល់​ការកាត់បន្ថយ​បន្ទុក​ចំណាយ និង ពង្រឹង​រចនាសម្ព័ន្ធ​ស្ថាប័ន​លើកលែងតែ​វិស័យ​ជា​អាទិភាព​សំខាន់ៗ​មួយចំនួន​ដូចជា អប់រំ សុខាភិបាល និង នគរូបនីយកម្ម​ដែល​ចាំបាច់​ត្រូវ​បង្កើតជា អង្គភាព​ដាច់ដោយឡែកៗ​ពីគ្នា​។​

​ទី​៣៖​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​នេះ​ត្រូវមាន​ភាពខុសគ្នា​រវាង​រដ្ឋបាល​ក្រុង​ដែលជា​តំបន់​ទីប្រជុំជន និង រដ្ឋបាល​ស្រុក​ដែលជា​តំបន់​ជនបទ​។ ដោ យ​ឡែក​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក​នីមួយៗ​ក៏​ចាំបាច់​ត្រូវ​រៀបចំ​ផ្អែកលើ​វិសាលភាព និង​សក្តា​ន​ពល​ជាក់ស្តែង​របស់​រដ្ឋបាល​នីមួយៗ​។​

​ទី​៤៖​ផ្ទេរ​មុខងារ​ទាំងស្រុង​ដែល​កំពុង​អនុវត្ត​ដោយ​ការិយាល័យ​ជំនាញ​នានា​របស់​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់ក្រុង ស្រុក​នាពេល​បច្ចុប្បន្ន​និង​មុខងារ​តាម វិស័យ​ជាក់លាក់​សមស្រប​ផ្សេងទៀត​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក​។​

​ទី​៥៖ ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ទ្រព្យសម្បត្តិ ដែល​កំពុង​ប្រើប្រាស់​សម្រាប់​ការិយាល័យ​ជំនាញ​នៅ​ថ្នាក់ក្រុង ស្រុក និង​ធនធាន​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​ចាំ បាច់​ផ្សេងទៀត​របស់​ក្រសួង ស្ថាប័ន​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក​។​

​ទី​៦៖​ផ្ទេរ​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅតាម​ការិយាល័យ​ជំនាញ​នៅ​ថ្នាក់ក្រុង ស្រុក និង បុគ្គលិក​ចាំបាច់​ផ្សេងទៀត​របស់ ក្រសួង​ស្ថាប័ន​ទៅឱ្យ​រដ្ឋបាល ក្រុង ស្រុក​។​

​ទី​៧៖​អង្គភាព​មួយចំនួន​ដែល​ត្រូវ​រៀបចំ​ថ្មី​នៅ​ថ្នាក់ក្រុង ស្រុក ត្រូវ​ដំឡើង​ឋានៈ​ឱ្យបាន​សមស្រប​ទៅនឹង​ទំហំ​ការងារ​និង​ការទទួលខុសត្រូវ​ក្នុងការ​ផ្តល់​សេ វា​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​និង​ទាក់ទាញ​មន្ត្រី​ដែលមាន​សមត្ថភាព និង​មាន​ជំនាញ​ខ្ពស់​សមស្រប​ស្ម័គ្រចិត្ត​ទៅ​បម្រើ​ការងារ នៅ​រដ្ឋបាល​ក្រុង ស្រុក​។

គួររំលឹកថាកាលពីថ្ងៃទី២៥ខែមករាក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅខេត្តកំពតសម្តេចតេជោនាយករដ្ឋមនរ្តីក៏បានបង្ហើបឲ្យដឹងពីការធ្វើកំណែទម្រង់នៅថ្នាក់ក្រុងស្រុសខណ្ឌដោយសម្តេចបានបញ្ជាក់ថានៅពេលខាងមុខ​ អភិបាលខេត្តនានាស្ដាប់​ឲ្យ​ហើយជាពិសេសគឺនៅថ្នាក់ស្រុកក្រសួងនានាក៏ត្រូវស្តាប់ឲ្យបានដែរនៅក្នុងរចនាសម័្ពន្ធក្រសួងមួយ ៗមានក្រៅពីក្រសួងមានអគ្គនាយក មាននាយកដ្ឋាន មានការិយាល័យ ហើយមានមន្ទីរនៅតាម ខេត្ត និងមានការិ​យា​ល័យនៅតាមស្រុកនឹងលុបចោលការិយាល័យនៃអង្គភាពរបស់ក្រសួងមួយចំនួននៅថ្នាក់ស្រុកតែម្តង។របស់ដែលត្រូវទុកតំបន់ ប្រតិបត្តិការគឺ​ផ្នែកកងទ័ព នគរបាលត្រូវទុក សុខាភិបាលត្រូវទុក អប់រំត្រូវទុក រៀបចំដែនដីត្រូវទុក។ ក្រៅ ពីនោះយកមករៀបចំជាកញ្ចប់របស់វា។ ផ្នែកផលិតកម្មឧទាហរណ៍៖កសិកម្ម​ធនធាន ទឹក អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម រ៉ែ ផ្នែកហ្នឹងដាក់វាម្តុំឲ្យវាទៅជាមួយគ្នាមួយចង្កោមសេដ្ឋ កិច្ចហ្នឹងទៅ ។ ផ្នែកអីទៀត? សង្គមកិច្ច វប្បធម៌ ដាក់វាមួយចង្កោមទៅ ឲ្យវានៅជាតួអង្គ គេហៅថារដ្ឋបាលឯកភាព​តែម្តងទៅ ៕