គ្រូបង្វឹក​បា​សេ​ឡូ​ណា​ចង់បាន​កីឡាករ​ចំណូល​ថ្មី​បួនរូប​ដើម្បី​ធ្វើឱ្យ​ម៉េ​ស​ស៊ី​សប្បាយចិត្ត​

គេ​និយាយថា ម៉េ​ស​ស៊ី (Messi) មិន​សប្បាយចិត្ត​ដោយសារតែ​កង្វះ​ការ ពង្រឹង​ក្រុម​បន្ថែម ។​
​ ​
​ក្លិប​បា​សេ​ឡូ​ណា​បាន​ផ្ទេរ កីឡាករ អូស្មាន ដេ​ម​បេ​ឡេ (OusmaneDemb ele) ក្នុងតម្លៃ​៩៦ លាន​ផោន ទទួល​បានការ គាំទ្រ​ពី ម៉េ​ស​ស៊ី ប៉ុន្តែ​កីឡាករ​សញ្ជាតិ បារាំង​រូបនេះ​មាន​បញ្ហា​សរសៃពួរ​នៅ ពេល​ចាប់ផ្តើម ការប្រកួត​ក្នុង​លី​ក ។​
​ ​
​បើទោះបីជា​បា​សេ​ឡូ​ណា​បាន លើក​ពាន​ក្របខ័ណ្ឌ La Liga ១២​លើក មកដល់ពេលនេះ លោក វ៉ាល​វើដ (Valverde) ជឿថា លោក​ត្រូវ​ការនាំយក កីឡាករ​ម្នាក់ទៀត​មកជួយ​បញ្ចុះបញ្ចូល កីឡាករ ម៉េ​ស​ស៊ី ឱ្យ​បន្ត​នៅ​ពហុ​កីឡដ្ឋាន Nou Camp ហើយ​មាន​ពាក្យ​ច​ចាម អា​រ៉ា​ម​ថា កីឡាករ​រូបនេះ​ចង់​ចាកចេញ នៅ​ដំណាច់​កាល​រដូវ​កាល​នេះ ។​
​ ​
​មាន​កីឡាករ​បួនរូប ដែល​លោក វ៉ាល​វើដ នឹង​អូសទាញ​មក​ចូលរួម​ជា មួយ​បា​សេ​ឡូ​ណា ដើម្បី​រម្ងាប់​ចិត្ត កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើនជាង គេ​នេះ​ឱ្យ​បន្ត​អនាគត​យូរអង្វែង​របស់ ខ្លួន ។​
​ ​
​បើទោះបីជា​ខកខាន​មក​បាន​នាំ យក​កីឡាករ កូ​ទី​ញ៉ូ (Coutinho) មកកាន់ អេ​ស្ប៉ា​ញ​កាលពី​រដូវក្តៅ គេ​រំពឹងថា បា​សេ​ឡូ​ណា​នឹង​សាក​ចិត្ត​ជាថ្មីទៀត​ជា មួយកញ្ចប់​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹក សន្ធាប់ ។​
​ ​
​ហង្ស​ក្រហម​លី​វើ​ភូ​ល​បាន​ច្រាន ចោល​សំណើ​របស់​បា​សេ​ឡូ​ណា​ជាច្រើន លើក ប៉ុន្តែ​គេ​ជឿថា កូ​ទី​ញ៉ូ ចង់​ចាក ចេញពី​លី​វើ​ភូ​ល​ដើម្បី​ចូលរួម​ជាមួយ ពហុ​កីឡដ្ឋាន Nou Camp ហើយ​អាច​នឹង​ជំរុញឱ្យមាន​កិច្ច ព្រមព្រៀង​ផ្ទេរ ចេញ​បន្ទាប់ពី​ដាក់សំណើ​ផ្ទេរចេញ កាលពី​ខែសីហា​។​
​ ​
​លោក យើ​ហ្គេ​ន ក្លប់ (JurgenKlopp) មិន​ទំនងជា​យល់ព្រម លក់​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​នៅ​ពាក់ កណ្តាល​រដូវ​កាល​នេះ​ទេ ប៉ុន្តែ​ថា វា​ក៏ មិន​ធ្វើឱ្យ​បា​សេ​ឡូ​ណា​រួញរា​នោះដែរ ហើយ​ពួកគេ​ចង់យក កូ​ទី​ញ៉ូ មក​ដាក់ លេង​ជា​ដៃគូ​ជាមួយ​កីឡាករ ម៉េ​ស​ស៊ី ៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ

កំពូល​ខ្សែប្រយុទ្ធ ម៉េ​ស​ស៊ី