អាមេរិចចោទប្រកាន់បទឧក្រឹដ្ឋករណីនាយកប្រតិបត្តិ Huawei

ទីភ្នាក់ពត៌មានបរទេសបានផ្សាយអោយដឹងថាកាលពីរសៀលថ្ងៃចន្ទកន្លងមកនេះថា ក្រសួងយុត្តិធម៌អាមេរិចបានប្រកាសដាក់ការចោទប្រកាន់បទឧក្រឹដ្ឋជាច្រើនចំណុចលើនាង Meng Wanzhou នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនបច្ចេកវិទ្យា Huaweiចិន ក្នុងខណៈនាងកំពុងស្ថិតនៅក្នុងដៃប្រទេសកាណាដានិង ក្នុងការពិចារណា ត្រូវបញ្ជូនទៅ អោយអាមេរិចតាមសំណើឬអត់។

គួរបញ្ជាក់ថានាង Meng Wanzhou ត្រូវកាណាដាចាប់ខ្លួនកាលពីខែធ្នូកន្លងមកនេះ តាមសំណើអាមេរិចចោទថានាងរកស៊ីជាមួយពួកអ៊ីរ៉ង់ដែលអាមេរិចដាក់ទណ្ឌកម្ម។ អ្នកមានខ្លួនប្រយ័ត្នប្រយែងការធ្វើដំណើរទៅបរទេស?