រថយន្ត​បាឡែន LE និង XLE តាម​ពិត​ខុស​គ្នា​ត្រង់​ចំណុច​ទាំង​នេះ​សោះ

គ្រាន់​តែ​ឃើញ​ចំណងជើង ប្រិយមិត្ត​ដែល​ឧស្សាហ៍​តាម​ដាន​ព័ត៌មាន​រថយន្ត​ប្រាកដ​ជា​ទាយ​ដឹង​មុន​រួច​ទៅ​ហើយ យ៉ាងណា​មិញ​អត្ថបទ​នេះ​នឹង​និយាយ​បន្ថែម​ពី​ចំណុច​ខ្លឹមៗ ដើម្បី​ឲ្យ​ប្រិយមិត្ត​យល់​កាន់​តែ​ច្បាស់ និង​ញែក​ឲ្យ​ដាច់​ពី​រថយន្ត​បាឡែន​ពីរ​ម៉ូឌែល​នេះ។

រថយន្ត​បាឡែនកំពុង​ដាក់​លក់​ក្នុង​យានដ្ឋាននៅ​ភ្នំពេញ​ | រូប​តំណាង​

លោក សុខ សៅ​រិទ្ធី ជា​អ្នក​ជំនាញ​មើល​រថយន្ត​​​​ឆ្លាម បាឡែន និង Lexus នៅ​ឯ​ខេត្ត​បាត់ដំបង​បាន​និយាយ​សង្កត់​ចំៗ​ចំណុច​ថា ឡាន​បាឡែន LE និង XLE ដែល​ខុស​គ្នា​ច្រើន​នោះ​គឺ​ផ្នែក​ខាង​ក្នុង បើ​ចង់​សង្កេត​អាច​កត់​ចំណាំ​ចំណុច​ខ្លឹមៗ​ខាងក្រោម​នេះ​បាន៖

– LE(​ពាក្យ​ពេញ​ថា​ ​Luxury Edition)

LE ហ្វ្រាំង​ដៃ​នៅ​ក្បែរ​ចង្កឹះ​លេខ អាច​មាន​ពោងសុវត្ថិភាព ២ ឬ៤ ខ្លះ​​អាច​​មាន​​ពោង​ដល់​​​ទៅ ៨ ហើយ​​អាច​បើក​ដំបូល​​បាន​ទៀត​ផង។

  • មាន​តែ​​ហ្វ្រាំង​ធម្មតា
  • កៅអី​អាច​ចុច​ផ្តេក​ខាង​តៃកុង(មាន ABS បើ​អត់ ABS ជា​ឡាន​កែ)
  • ពូក​ឡាន​ធម្មតា ពូក​ក្រណាត់ ជញ្ជាំង​ក្រណាត់(អត់​មាន​ស្បែក​ទេ)
  • គ្មាន​ប្រឡោះ​ម៉ាស៊ីន​ត្រជាក់​ដល់​អ្នក​ក្រោយ

– XLE​(ពាក្យ​ពេញ​ថា​ ​Executive Luxury Edition)

XLE ខុស​ពី LE ត្រង់​ហ្វ្រាំង​ដៃ(​ហ្វ្រាំង​ដៃ​នៅ​ជើង) មាន​ពូក​ស្បែក

  • ដៃ​ទ្វារ/គន្លឹះ​ទ្វារ​ក្រូម៉េស្អាត​ពី​នាយ​
  • មើល​ពី​ក្រៅ​មាន​ឆ្នូត​តូច​នៅ​គ្រប់​ទ្វារ​ទាំង ៤
  • មាន​ហ្វ្រាំង​គាប​មុខ-ក្រោយ
  • មាន​ប្រឡោះ​ម៉ាស៊ីន​ត្រជាក់​ដល់​អ្នក​ក្រោយ
  • ប្រព័ន្ធ​បញ្ជា​នៅ​នឹង​ដៃ​ចង្កូត មិន​ចាំបាច់​ចុច​លើ​តាប្លូ​
  • ប្រព័ន្ធ​បញ្ជា​ម៉ាស៊ីន​ត្រជាក់ ប្រើ​ប៊ូតុង​ចុច​លើ​តាប្លូ​

អ្នក​ជំនាញ​រូប​នេះ​បាន​បន្ថែម​ បើដឹង​ចំណុច​ទាំង​នេះ​ហើយ​​សួរថា រថយន្ត​បាឡែន​ពីរ​ម៉ូឌែល​នេះ​មួយ​ណា​ល្អ​ជាង? ជា​រឿង​មួយ​ផ្សេង​ទៀត ព្រោះ​គេ​គិត​ទៅ​លើ​​​ចំណុច​ច្រើន​ដូចជា គុណភាព​ឡាន​នោះ​ស្អាត ឬ​មិន​ស្អាត ធ្លាប់​បុក​​ប៉ះ​ឬ​ក៏​អត់? យ៉ាង​ណា​អ្នក​​ក៏គួរ​ដឹង​ដែរ​ថា​ម៉ូឌែល LE ហៅ​ថា Base option ចឹង​ម៉ូឌែល XLE វា​ទំនើប​ជាង មាន Half full និង Full មាន​ពោង៨ បើក​ដំបូល ប្រព័ន្ធ​បញ្ជារ​នៅ​ចង្កូត​។ ឯ​តម្លៃ​ XLE តាម​ហាងឆេង​ក៏​ខុស​គ្នា​ច្រើន​ដែរពី LE។

ម៉ូដែល​ ​LE​ ​ហាក់​មាន​តម្លៃ​ធូរ​ជាង​គេ​ព្រោះ​មាន​បច្ចេកវិទ្យា​ទំនើប​មធ្យម​ ​ជា​មួយ​បរិក្ខារ​ក្នុង​ភាគ​ច្រើន​ស្រោប​ដោយ​ជ័រ​ ​ឧទាហរណ៍​ ​ដៃ​ចង្កូត​ជា​ជ័រ​ ​និង​ស្បែក​ពូក​ជា​ក្រណាត់។ សម្រាប់​ម៉ូដែល​ ​XLE​ មាន​តម្លៃ​ខ្ពស់​ព្រោះ​មាន​បច្ចេកវិទ្យា​ទំនើប​ ​សុវត្ថិភាព​ខ្ពស់​ ​និង​បរិក្ខារ​ក្នុង​ប្រណិត​ ​ដូច​ជា​ដៃ​ចង្កូត​ ​ដៃ​ទ្វា​ ​និង​តាប្លូ​លាយ​ជា​មួយ​ឈើ​យ៉ាង​ប្រណិត​ជា​ដើម​៕

  • ប្រភព សប្បាយ