ចង់ឱ្យកូនកើតមក មានសក់ខ្មៅ ហើយរលោងល្អ និង​មានសុខភាពមាំទាំ តាំងពីក្នុងពោះ កុំភ្លេចទទួលទានអាហារទាំងនេះ!

ក្នុងចំណោមអ្នកម្តាយ ដែលកំពុងមានផ្ទៃពោះជាច្រើននាក់ គឺពិតជាប្រាថ្នាចង់ឱ្យកូននៅក្នុងផ្ទៃកើតមក មានសក់ខ្មៅស្អាត
ហើយភ្លឺរលោងតាំងពីកំណើតមកតែម្តង។
អ្នកម្តាយខ្លះខំបរិភោគអាហារជាច្រើនមុខណាស់ ដើម្បីឱ្យកូនកើតមកមានសក់ខ្មៅរលោងស្អាត
ហើយខ្លះទៀតក៏ទទួលបានភាពជោគជ័យគួរជាទីពេញចិត្ត ប៉ុន្តែខ្លះទៀតមិនទទួលបាននូវលទ្ធផលនោះទេ
ព្រោះតែកត្តាផ្សេងៗពីគ្នា។

ក្នុងចំណោមអ្នកម្តាយ ដែលកំពុងមានផ្ទៃពោះជាច្រើននាក់ គឺពិតជាប្រាថ្នាចង់ឱ្យកូននៅក្នុងផ្ទៃកើតមក
មានសក់ខ្មៅស្អាត ក្រាស់ ហើយភ្លឺរលោងតាំងពីកំណើតមកតែម្តង

តទៅនេះអ្នកក៏អាចមកសាកល្បង ទទួលទានអាហារធម្មជាតិទាំងនេះម្តងទៅមើល នោះនឹងធ្វើឱ្យកូនប្រុសស្រីរបស់អ្នក

កើតមកមានសក់ខ្មៅរលោងស្អាតតាំងពីកំណើតមកតែម្តង៖

១) ល្ងខ្មៅ៖ នៅក្នុងល្ងខ្មៅ គឺសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា B២ B៣ B៥ B៦ B៩ ជាតិកាល់ស្យូម

ម៉ាញេស្យូម ប៉ូតាស្យូម សូដ្យូម និងផូស្វ័រផងដែរ ដែលជាប្រភពថាមពលដ៏ល្អសម្រាប់ម្តាយកំពុងមានផ្ទៃពោះ។

វាក៏អាចធ្វើឱ្យទារកនៅក្នុងផ្ទៃមានសក់ខ្មៅរលើបរលោងបានយ៉ាងល្អ។

នៅក្នុងល្ងខ្មៅ គឺសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន

២) ទុរេន៖ ជាផ្លែឈើ ដែលអាចរកយកមកទទួលទានបានតាមរដូវកាល។ ទុរេនជាផ្លែឈើដែលមានស្ពាន់ធ័រជាច្រើន

ហើយវាស្ថិតនៅក្នុងផ្លែឈើដែលអ្នកម្តាយមានផ្ទៃពោះមិនគួរបរិភោគច្រើនពេកនោះទេ ព្រោះវាអាចបណ្តាលឱ្យឡើងទម្ងន់

និងប៉ះពាល់សុខភាព។ ប្រសិនបើអ្នកចង់ទទួលទានវា គួរទទួលទានល្មមបានហើយ

នោះវាក៏អាចធ្វើឱ្យកូននៅក្នុងផ្ទៃកើតមកមានសក់ខ្មៅល្អបានផងដែរ។

ប្រភព Khmerload

ទុរេនជាផ្លែឈើដែលមានស្ពាន់ធ័រជាច្រើន ហើយវាស្ថិតនៅក្នុងផ្លែឈើដែលអ្នកម្តាយមានផ្ទៃពោះមិនគួរបរិភោគច្រើនពេកនោះទេ

៣) បន្លែបៃតង៖ រួមមានដូចជាផ្កាខាត់ណា ផ្ទី ស្ពៃជាដើម ដែលសម្បូរទៅដោយវីតាមីន A និង C ខ្ពស់។

ដោយវីតាមីនទាំងនេះហើយអាចជួយឱ្យរាងកាយបញ្ចេញជាតិខ្លាញ់ ជួយបំប៉នឫសសក់ ធ្វើឱ្យសក់កូនរបស់អ្នកខ្មៅ

ស្រស់ស្អាត ហើយភ្លឺចែងចាំងពីកំណើតមកតែម្តង។

ខាត់ណា
ផ្ទី

៤) សណ្តែកគ្រប់ប្រភេទ៖ ពពួកសណ្តែកគ្រប់ប្រភេទ គឺជាគ្រាប់ធញ្ញជាតិមួយដ៏ល្អ សម្រាប់សុខភាព

ហើយវានឹងជួយធ្វើឱ្យសក់រីកទំហំធំ និងដុះលូតលាស់វែងលឿនបានយ៉ាងឆាប់រហ័ស។

ពពួកសណ្តែកគ្រប់ប្រភេទ គឺជាគ្រាប់ធញ្ញជាតិមួយដ៏ល្អ សម្រាប់សុខភាព