អគ្គិភ័យ​លេបត្របាក់ផ្ទះលក់សម្លៀកបំពាក់យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ៖ខណៈពេលនេះអគ្គិភ័យកំពុងឆេះផ្ទះលក់សម្លៀកបំពាក់ យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី ស្ថិតក្នុងភូមិ​បាលិលេយ្យ១​ សង្កាត់ប៉ោយប៉ែត ​ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕