ភ័យខ្លាចម៉ែវ៉ៃ ខំរត់ប៉ុណ្ណឹងហើយ នៅតែត្រូវស៊ីស្បែកជើងហោះ គ្មានខុសអីតិច! (មានវីដេអូ)

ម៉ិកស៊ិក ៖ វីដេអូឃ្លីបស្ត្រីជាម្តាយជនជាតិម៉ិកស៊ិកម្នាក់ បានយកស្បែកជើង (ផ្ទាត់) គប់កូនស្រីដែលកំពុងរត់ត្រូវប៉ក ថ្មីៗនេះទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានការចែករំលែក ចុចចូលមើលជាច្រើនលានដងនៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនជាប់។

ប្រភពបានឲ្យដឹងថា ដោយសារតែស្រ្តីជាម្តាយ ខឹងរឿងឈ្លោះប្រកែកគ្នាក្នុងផ្ទះ នឹងខឹងកូនស្រីនិយាយមិនស្តាប់ ទើបរូបគាត់ដេញតាមវាយនាងពីក្នុងផ្ទះ រហូតចេញមកដល់ក្រៅផ្ទះ ប៉ុន្តែត្រូវកូនស្រីនោះភ័យខ្លួនរត់យកតែមែនទែនតែម្តង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប នៅពេលដែលស្រ្តីជាម្តាយនិងកូនស្រីខាងលើនេះ បានរត់ចេញមកដល់ផ្លូវថ្នល់ខាងមុខ ស្រ្តីជាម្តាយក៏បានឈប់ដោះស្បែកជើង រួចគប់ទៅលើកូនស្រីគាត់ ដែលកំពុងតែរត់នោះតែម្តង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់នោះ ចំងាយពីគ្នាប្រមាណជា ៣០ម៉ែត្រ ស្រ្តីជាម្តាយរូបនោះ គប់កូនស្រីនឹងស្បែកជើងត្រូវប៉កគ្មានខុសអីបន្តិចដូចខ្មោចឲ្យ ត្រូវចំស្មាពីក្រោយ បណ្តាលឲ្យដួលទើបកូនស្រីនោះឈប់រត់។ ហើយចំណែកឯគាត់ជាម្តាយវិញ ក៏អស់សំណើចឈរសើចខ្លួនឯងផងដែរ ដែលធ្វើឲ្យរឿងនេះបែរជាកំប្លែងទៅវិញ។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម Twitter ដោយទទួលបានការចុចចូលមើលច្រើនជាង ១លានដង និងចំនួន Like រាប់ម៉ឺននាក់ផងដែរ។