អស្ចារ្យ​ណាស់​!​ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សហើយ​ នៅ​បញ្ជា​ភ្នាក់ងារ​អោយ​ជួញដូរ​គ្រឿងញៀន​ បាន​ទៀត​

(​កណ្តាល​)៖​ ជនសង្ស័យ​៣​នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ​ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​កាលពី​វេលា​ម៉ោង​១០​នឹង​៣៥​នាទី​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​តាម​ផ្លូវជាតិ​លេខ​២​ ចំណុច​ភូមិ​ក្រពើ​ហា​ សង្កាត់​ព្រែ​ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ​ ដឹកនាំ​ដោយ​លោក​ មេបញ្ជាការ​ក្រុង​តា​ខ្មៅ​បាន​ប្រតិបត្តិការ​ ត្រួតពិនិត្យ​ម៉ូតូ​កង់​បី​០១​គ្រឿង​ សង្ស័យ​ដឹក​ជញ្ជូន​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។​

​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឆេ​ង​ សុធី​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​កង់​បី​ មាន​ទីលំនៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យកៈ​ថ្នាំ​ក្រាម​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​ចំនួន​០១​ កញ្ចប់​ធំ​ ស្មើរ​១០១,០៨​ ក្រាម​,​ ទូរស័ព្ទ​ដៃ​០១​ គ្រឿង​ (​ម៉ាក​ SAMSUNG​ MEGA​ ពណ៌​ស​),​ ម៉ូតូ​កង់​បី​មួយ​គ្រឿង​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​មុន​ពេល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​ ឆេ​ង​ សុធី​ នៅ​វេលា​ម៉ោង​ ប្រហែល​១០​នឹង​១០​នាទី​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ជិត​រង្វង់​មូល​គួរ​ស្រូវ​ ភូមិ​កណ្តាល​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ជនសង្ស័យ​ឈ្មោះ​ ឆេ​ង​ សុធី​ បាន​ទទួល​ទូរស័ព្ទ​ ពី​មនុស្ស​ម្នាក់​ឈ្មោះ​ ពៅ​ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ទូរស័ព្ទ​ អោយ​យក​អីវ៉ាន់​(​ម៉ា​ទឹកកក​)​ ទៅ​អោយ​គេ​នៅ​តា​ខ្មៅ​ លុះ​មក​ដល់​ចំណុច​ផ្លូវជាតិ​លេខ​២​ ភូមិ​ក្រពើ​ហា​ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។​

​ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ នឹង​ក្រុង​តា​ខ្មៅ​បាន​ស្រាវជ្រាវ​បន្ត​។​
​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្តកណ្តាល​វេលា​ម៉ោង​១២​នឹង​៥០​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នា​២០១៩​ ដឹកនាំ​ដោយ​មេបញ្ជាការ​រង​ទទួល​ជំនាញ​ នឹង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ គី​រី​វង្ស​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ចែង​នូវ​សារធាតុ​ញៀន​ម្នាក់​ឈ្មោះ​ ផា​ន់​ សុ​ពៅ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​លក់​បាយ​ មាន​ទីលំនៅ​ភូមិ​កំពង់​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គី​រី​វង្ស​ ខេត្តតាកែវ​។​

​វត្ថុ​តាង​ចាប់​យកៈ​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ (​ម៉ាក​អ៊ិ​ន​ចុច​ពិល​០១​គ្រឿង​ នឹង​ម៉ាក​SAMSUNG​ NOTE2​ ពណ៌​ស​០១​គ្រឿង​)​។​ ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​រួច​ ដោយ​មានការ​សម្របសម្រួល​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​ វេលា​ម៉ោង​១២​នឹង​២០​នាទី​ នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​។​ ជនសង្ស័យ​បាន​ទំនាក់ទំនង​ និង​ជនសង្ស័យ​ម្នាក់​ទៀត​ មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ (​ឈ្មោះ​ រិ​ទ្ធ​នៅ​ក្នុង​ព​ន្ធា​នាគា​ព្រៃ​ស​)​ អោយ​យក​អីវ៉ាន់​(​សារធាតុ​ញៀន​ម្តងទៀត​)​ នៅ​វេលា​ម៉ោង​១៥​នឹង​២០​នាទី​ នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​វ​ង្វ​ង់​មូល​គួរ​ស្រូវ​ មុខ​វត្ត​ព្រះ​ធាតុ​ ភូមិ​កណ្តាល​ សង្កាត់រ​ឡួស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​យក​អីវ៉ាន​មក​ឈ្មោះ​ នៅ​ សម្បត្តិ​ ភេទ​ប្រុស​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បារគូ​ ឃុំ​ត្រពាំង​វែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។​

​វត្ថុ​តាង​ចាប់​យកៈ​ថ្នាំ​ក្រាម​ស​ ថ្លា​ សង្ស័យ​សារធាតុ​ញៀន​ចំនួន​ ០៣​ កញ្ចប់​ធំ​ ស្មើរ​២៤៩.១​ក្រាម​,​ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​(​ម៉ាក​អ៊ិ​ន​ចុច​ពិល​០១​គ្រឿង​ពណ៌​សនឹង​ម៉ាក​SAMSUNG​ ពណ៌​ខ្មៅ​),​ ម៉ូតូ​០១​គ្រឿង​ ម៉ាក​ ស្មា​ក់វី​ ពណ៌​ខ្មៅ​ស៊េរី​០១២​ ស្លាក​លេខ​ ភ្នំពេញ​ 1BP-5345​។​

​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​០៣​នាក់​ (​ប្រុស​)​ ថ្នាំ​ក្រាម​ ស​ ថ្លា​សង្ស័យ​សារធាតុ​ញៀន​ ចំនួន​ ០៤​កញ្ចប់​ធំ​ ស្មើរ​៣៥០.៩​ក្រាម​,​ ទូរស័ព្ទ​ដៃ​ចំនួន​០៥​គ្រឿង​,​ ម៉ូតូ​០១​គ្រឿង​,​ ម៉ូតូ​កង់​បី​០១​គ្រឿង​។​ បច្ចុប្បន្ន​ជនសង្ស័យ​ នឹង​វត្ថុ​តាង​កំពុង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ ៕​