សម្ដេចតេជោ ហ៊ុន សែន សរសើរ អ្នកនាង សុគន្ធ និសា ថាមកស្រាយបទ «ទុក្ខស្រ្តីប្តីព្រាត់» ពិតជាល្អ និងពិរោះមែន!

https://www.youtube.com/watch?v=7jgYWxNjfDM

(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីមួយរូប កាលពីយប់ថ្ងៃទី៣០ ខែ​ មករា ឆ្នាំ២០១៩ បានឡើងច្រើងចម្រៀងមួយបទក្នុងកម្មវិធី ​ «ចម្រៀងគ្រួសារខ្មែរ» ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋសរសើរថា ថា ពិតជាបកស្រាយបានយ៉ាងល្អ និងពិរោះមែន។

អ្នកនាង សុគន្ធ និសា ក្នុងកម្មវិធី​ «ចម្រៀងគ្រួសារខ្មែរ» បានច្រៀងចម្រៀងជាច្រើនបទ តែបកស្រាយបទ «ទុក្ខស្រ្តីប្តីព្រាត់» បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពោលពាក្យសរសើរថា ពិតជាបកស្រាយបានយ៉ាងល្អ និងពិរោះមែន!។

នេះជារឿងមួយគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកនាង សុគន្ធ និសា ហើយសម្រាប់អ្នកនាងផ្ទាល់ក៏មិននឹកស្មានថា ខ្លួនអាចបកស្រាយបទចម្រៀងនេះ រហូតធ្វើឲ្យសម្តេចនាយករដ្ឋមន្រ្តីពេញចិត្ត រហូតដល់សរសើររូបនាងបែបនេះដែរ។

កម្មវិធី​ «ចម្រៀងគ្រួសារខ្មែរ» រៀបចំនិងដឹកនាំដោយ​ តារាចម្រៀងលោក​ លោក​ អ៊ុក​ ណារីម​ និងអ្នកនាង​ ឆោម​ ឆពុំ កំពុងមានការចាប់អារម្មណ៍ច្រើន​ ពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក ហើយជារៀងរាល់យប់តែងតែមាន​ Comment ពីបងប្អូនប្រជាពលរដ្ឋ​ ស្នើរឲ្យអ្នកសិល្បៈបកស្រាយបទចម្រៀង​ពិរោះៗ​។

ក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ”នេះ មានតារាចម្រៀងជាភ្ញៀវកិត្តិយស៤រូបចូលរួមានអ្នកនាង សុគន្ធ នីសា, ឃី សុឃុន, សុខ ចន្ទវលក្ខ និង ទាវ រតនា។ ដោយឡែកមានតែអ្នកនាង សុគន្ធ នីសា បកស្រាយបទ «ទុក្ខស្រីប្តីព្រាត់» ត្រូវបានសម្ដេចតេជោ​ ហ៊ុន សែន សរសើរ។ បទ ទុក្ខស្រ្តីប្តីព្រាត់ ច្រៀងដោយ អ្នកនាង សុគន្ធ និសា និងសំនៀងដើម អ្នកនាង ម៉េង កែវពេជ្ជតា៕