លោកប្រធានាធិបតី Duterte ចង់ឲ្យ Manny Pacquiao ក្លាយជាអ្នកស្នងតំណែង

ហ្វីលីពីន៖ ប្រធានាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte បានបង្ហើបថារូបលោកចង់ឲ្យ អ្នកប្រដាល់ជនជាតិហ្វីលីពីនដ៏ល្បីល្បាញម្នាក់ គឺលោក Manny Pacquiao ធ្វើជាអ្នកស្នងតំណែងរបស់ខ្លួន។

ថ្លែងនៅក្នុងពិធីខួបកំណើតគម្រប់អាយុ ៣៩ឆ្នាំរបស់កំពូលអ្នកប្រដាល់ Pacquiao លោកប្រធានាធិបតី Duterte បានឆ្លៀតឱកាសនោះ ធ្វើការថ្លែងនូវចំណាប់អារម្មណ៍របស់ខ្លួនថា PacMan គឺជាបុគ្គលម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើជាប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន។ លើសពីនេះទៅទៀត លោក Duterte ថែមទាំងបានប្រាប់ Pacquiao ផ្ទាល់ៗ អំពីបំណងដែលខ្លួនចង់ឲ្យអ្នកប្រដាល់រូបនេះ ឡើងស្នងតំណែងរបស់ខ្លួនទៀតផង។

យ៉ាងណាមិញ ទោះបីជា Manny Pacquiao ធ្លាប់បានប្រើប្រាស់គ្រឿងញៀនកាលពីក្មេងជំទង់ក៏ពិតមែន ក្នុងពេលនេះ រូបគេគឺជាអ្នកគាំទ្រគម្រោងរបស់ លោក Duterte ក្នុងការបង្ក្រាបគ្រឿងញៀនផងដែរ៕ ប្រភព សប្បាយ

លោក Manny Pacquiao
លោក Manny Pacquiao ពេលចូលរួមពិធីខួបកំណើតរបស់លោក Rodrigo Duterte
ប្រធានាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte