តម្លៃ iPhone X មួយ​ទឹក​ លក់​តាម​ហាង​ នៅសល់​ប៉ុន្មាន​ដែរ?

ចេញ​លក់ផ្លូវការ​មិន​ដល់មួយ​ខែ​ផង iPhone X មាន​ដាក់​លក់​ព្រាត​នៅ​តាមហាង​មួយ​ចំនួន។ iPhone X ជា​ទូរសព្ទ​ផលិត​ឡើង​ជាពិសេស​ជា​ខួប ១០ ឆ្នាំ​របស់​ Apple ដែលនាំ​បច្ចេកវិទ្យា​និងការរចនា​រូបរាង​ដាច់ប្លែក​ពី​ជំនាន់​មុនៗ។ ឯ​តម្លៃ​ថ្មី​បក​ពី​កេស​ក៏​មិនក្រោម 1K ដែរ។

តម្លៃ iPhone X ថ្មី​និង​មួយទឹក​ដែល​ដាក់​លក់​​នៅ​តាម​ហាង​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ៖

  • iPhone X ថ្មី នៅ​ហាង សៀង លីន ទំហំ 64GB តម្លៃ​ប្រហែល ១ ១១០ ដុល្លារ និង​ទំហំ 256GB តម្លៃ​ប្រហែល ១ ៣០០ ដុល្លារ។ មួយទឹកវិញ ទំហំ 64GB តម្លៃ​ប្រហែល ១ ០១០ ដុល្លារ និង​ទំហំ 256GB តម្លៃ​ ១ ២០០ ដុល្លារ
  • iPhone X ថ្មី​ នៅ​ហាង Piseth 16 ទំហំ 64GB តម្លៃ​ ១ ១១០ ដុល្លារ និង​ទំហំ 256GB តម្លៃ​ ១ ៣១០ ដុល្លារ។ មួយទឹក ទំហំ 64GB តម្លៃ​ប្រមាណ​ ១ ០២០ ដុល្លារ និង​ទំហំ 256GB តម្លៃ​​ប្រហែល ១ ២០០ ដុល្លារ
  • iPhone X ថ្មី​ នៅ​ហាង អាន ឆែ សម្រាប់​ទំហំ 64GB តម្លៃ​ប្រហែល​ ១ ០៩៥ ដុល្លារ និង​ទំហំ 256GB តម្លៃ​ប្រហែល ១ ២៩៥ ដុល្លារ។ តម្លៃ​មួយទឹក ទំហំ 64GB មាន​តម្លៃ​​ប្រហែល ១ ០៤០ ដុល្លារ និង​ទំហំ 256GB តម្លៃ​ ១ ២០០ ដុល្លារ
  • iPhone X ថ្មី​ នៅ​ហាង អៀ សុខហៀង សម្រាប់​ទំហំ 64GB តម្លៃ​ប្រហែល ១ ០៨០ដុល្លារ អត់​ធានា និង ១​១៩០ ដុល្លារ​ ធានា​រយៈពេល​មួយ​ឆ្នាំ និង​​ទំហំ 256GB តម្លៃ​ប្រហែល ១ ២៨០ ដុល្លារ មិន​​មាន​ការ​ធានា។
  • iPhone X ថ្មី​យក​ពី​ហាង គួង អុី ទំហំ 64GB តម្លៃ​ប្រហែល ១ ១៣០ ដុល្លារ និង​ទំហំ 256GB តម្លៃ​​ប្រហែល ១ ៣៣០ ដុល្លារ
  • iPhone X ថ្មី​ នៅ​ហាង ស្រ៊ី ផ្លឹស សម្រាប់​ទំហំ 64GB តម្លៃ​ប្រហែល ១ ១១០ដុល្លារ និង​​ទំហំ 256GB តម្លៃ​ប្រហែល ១ ២៩០ ទៅ ១ ៣០០ ដុល្លារ

ជា​សរុប​ តម្លៃ​ iPhone X ថ្មី​និងមួយ​ទឹកនៅ​តាមហាង​នានា​ខុស​គ្នា​ពី ៥០ ដុល្លារទៅ ១០០ ដុល្លារ៕ប្រភព សប្បាយ

តម្លៃ​ចេញ​លក់​ពី​ក្រុម​ហ៊ុន​ផ្លូវ​ការ​ដែល​មាន​ការ​ធានា​រយះ​ពេល​មួយ​ឆ្នាំ

តម្លៃ​ពីFalcon Tech​ ​និង​ ​Smart

  • iPhone X​ ​ម៉ូដែល​ ​៦៤GB​ ​មាន​តម្លៃ​ ​១ ២២៨​ ​ដុល្លារ
  • iPhone X​ ​ម៉ូដែល​ ​២៥៦GB​ ​មាន​តម្លៃ​ ​១ ៤០៨​ ​ដុល្លារ

តម្លៃ​ពី​ ​iOne

  • iPhone X​ ​ម៉ូដែល​ ​៦៤GB​ ​មាន​តម្លៃ​ ​១ ២២៩​ ​ដុល្លារ
  • iPhone X​ ​ម៉ូដែល​ ​២៥៦GB​ ​មាន​តម្លៃ​ ​១ ៤២៩​ ​ដុល្លារ