កប់បាត់! ពៅ លីដា​ ខ្លួនតូចទេ តែទិញឡានមួយទៀត សុទ្ធតែស៊េរីធំ និងទំនើប

ភ្នំពេញ៖ កញ្ញា ពៅ លីដា គឺជាតារាសម្តែងស្រីមួយដួង ដែលមានទីផ្សារភាពយន្តមិនចាញ់តារាសម្តែងស្រីផ្សេងៗ នៅក្នុងស្រុកប៉ុន្មានទេ។

ហើយបច្ចុប្បន្នកញ្ញា ពៅ លីដា ក៏បានគ្រងតំណែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្តភាគខ្មែររឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម» របស់ទូរទស្សន៍ភីអិនអិនផងដែរ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

ជាការពិត មួយរយៈចុងក្រោយនេះកញ្ញា ពៅ លីដា ហាក់កាក់កបនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ស្របជាមួយនឹងគ្រួសាររបស់កញ្ញា គឺជាអ្នកមានស្រាប់ផង ស្ងាត់ៗស្រាប់តែនាង បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងបន្ថែមទៀតបាត់ ដើម្បីងាយស្រួលនៅក្នុងការធ្វើដំណើរទៅណាមកណា។

ចំណែកឯតម្លៃរថយន្តរបស់កញ្ញា ពៅ លីដា មួយគ្រឿងៗគឺសុទ្ធតែមានតម្លៃៗរហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះ។

ដោយរថយន្តរបស់នាងពណ៌ស មួយគ្រឿងមុន ក៏ទំនើប ហើយស្រស់ស្អាត តម្លៃមិនក្រោមម៉ឺនដុល្លារនោះទេ៕

ប្រភព khmerload

ទស្សនារូបភាពដូចខាងក្រោម៖  

កញ្ញា ពៅ លីដា
រថយន្តស៊េរីទំនើបរបស់កញ្ញា ពៅ លីដា
រថយន្តស៊េរីទំនើបរបស់កញ្ញា ពៅ លីដា
រថយន្តស៊េរីថ្មី ដែលកញ្ញា ពៅ លីដា ទើបទិញ
រថយន្តស៊េរីថ្មី ដែលកញ្ញា ពៅ លីដា ទើបទិញ
រថយន្តស៊េរីថ្មី ដែលកញ្ញា ពៅ លីដា ទើបទិញ
តារាសម្តែង ពៅ លីដា