ថ្ងៃសែនចូលឆ្នាំចិន គ្រោះថា្នក់ចរាចរណ៍ទូទាំងប្រទេស ស្លាប់៤នាក់ និងរបួស១៤នាក់ !

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា ក្នុងថ្ងៃសែនចូលឆ្នាំចិន ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ (គិតពីម៉ោង២រសៀល ថ្ងៃទី០៣ ដល់ម៉ោង២រសៀលថ្ងៃទី០៤ ខែកុម្ភៈ) មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង, រថយន្ដធំ៦គ្រឿង, រថយន្ដតូច៦គ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, ស្រវឹង, មិនប្រកាន់ស្ដាំ និងងងុយដេក៕