ពល​រដ្ន​នៅ​ខេត្តសៀមរាប​រិះគន់​អាជ្ញាធរ​នូវ​ភាពកំសោយក្នុង​ការគ្រប់គ្រង​កាកសំណល់​

(​សៀមរាប​) ៖ គំនរ​សំរាម​គរ រាយប៉ាយ​លើ​ចិញ្ចើមថ្នល់​ក្រាល់​កៅស៊ូ​មួយ​ខ្សែ​ខាងក្រោយ​ផ្សារលើ​ធំថ្មី​ក្នុងភូមិ តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប អាជ្ញាធរ​មិនសូវមាន​ចំណាត់ ការ​ទុក​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ខិលខូច​មួយចំនួន ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ម្ដង​ហើយ​ម្ដងទៀត យក​សំរាម​មកចាក់​ចោល​គរ​នៅលើ​ដងផ្លូវ​បង្ក​ឲ្យ​ខូច បរិយាកាស និង​បរិស្ថាន​អាប់អួរ គួរ​ឲ្យ​ខ្មាស់អៀន ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​មន្ដ្រីរាជការ ក៏ដូចជា​ប្រជា​ពល​រដ្ន បានធ្វើការ​រិះគន់​ទៅលើ ក្រុម​អគតិ​មួយចំនួន​ជាពិសេស​អ្នក​ដែល​លក់ដូរ​បន្លែបង្កា​នៅ​ផ្សារលើ​ធំថ្មី​ខេត្តសៀមរាប ជា​អ្នកយក​សំរាម​ទៅ​ចាក់ចោល ដោយ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ខ្វល់​ពី​ផលប៉ះពាល​បរិស្ថាន​សារ​ធា​រណះ​ឡើយ គួបផ្សំ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ព្រងើយកន្តើយ​ផង​។​

​មន្ដ្រី​បរិស្ថាន​ធ្លាប់បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​កន្លងមក ថា​លោក​និង​ចាត់វិធានការ​អ្នក​ដែល​ចោល​សំរាម ដោយ​ធ្វើ​ការណែនាំ​និង​ធ្វើ​កិច្ចសន្យា បើ​នៅតែ​មិន​រាងចាល​ទេ​និង​ចាត់វិធានការ​ផាកពិន័យ​តាមច្បាប់ តែ ចំណាត់ការ​មួយ​នេះ ហាក់ដូចជា​គ្មាន​ប្រសិទ្ធិភាព​ឡើយ​។​

​ពល​រដ្ន​សំណូមពរ​ដល់ លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប ដែល​ទើប​និង​ឡើងកាន់តំណែង​ថ្មី គួរ​មាន​ចំណាត់ការ ឲ្យ​បាន​តឹងរឹង និង​មាន​ប្រសិទ្ធិភាព ចំពោះ​អ្នក​ចោល​សំរាម​ដើម្បីអោយ​សាក​សមនិង ទីក្រុង​ស្អាត រមណីយដ្ឋាន​ល្អ ដែល​ទទួលបាន​រំដួល​៣​ទង​យ៉ាងពិត​ប្រាកដ​៕​