សាលាក្រុងបានលុងចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារបានលុង

រតនគិរី៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចសាលាក្រុងបានលុងដឹកនាំដោយ លោក អ៊ុនស៊ីដេត អភិបាលរងក្រុងបានចុះរៀបចំសណ្តាប់ធ្នាប់សារធាណៈជុំវិញផ្សារក្រុងបានលុងខណ:ដែលបងប្អូនអាជីវករបានដាក់តាំងលក់គ្មានរបៀបរៀបរយក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនថ្ងៃទី១។

អភិបាលរងក្រុងលោក អ៊ុន សុីដេត បានអោយដឹងថា សកម្មភាពចុះរៀបចំសណ្តាប់នេះគឺមិនមែនតែក្នុងពិធីបុណ្យធំៗនោះទេ ជាធម្មតាសាលាក្រុងតែងតែចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារជាញឹកញាប់។

តែដោយឡែកពេលមានបុណ្យទានម្តងៗក្រុមអាជីវករតែងតែយកចំណីផ្លូវដាក់លក់ឥវ៉ាន់សព្វសារពើ ហើយកន្លែងខ្លះដាក់លក់លើដងផ្លូវតែម្តងជាហេតុធ្វើអោយកក ស្ទះចរាចរណ៍នៅតាមផ្លូវជុំវិញផ្សារ។

អភិបាលរងក្រុងរូបនេះបន្តថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះកម្លាំងសមត្ថកិច្ចយេីងបានតម្រូវអោយក្រុមអាជីវករដាក់តាំងលក់លេីចំណីផ្លូវអោយរើចេញអោយផុតពីចំណីផ្លូវដើម្បីកុំអោយ កកស្ទះចរាចរណ៍និងបានធ្វើកិច្ចសន្យាជាមួយអាជីវករទាំងនោះ មិនអោយដាក់តាំងលក់លើចំណីផ្លូវសាធារណ:ទៀតនោះទេ ។

ហើយជាលទ្ធផលដំណើរនៃការចុះរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សាតក្រុងបានលុង ប្រព្រឹត្តទៅដោយរលូន៕