អាមេរិចប្រុងបញ្ជូនទ័ពឈ្លានពានវេណេហ្ស៊ុយអេឡា រុស្សីប្រឆាំងដាច់ខាត

បរទេស ៖ ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី៤កុម្ភះនេះថា លោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំបាននិយាយប្រាប់កម្មវិធី «Face The Nation» ថាការប្រើកម្លាំងយោធាចូលទៅឈ្លានពានប្រទេសវេណេហ្ស៊ុយអេឡា គឺជាជម្រើសមួយរបស់សហរដ្ឋអាមេរិចដើម្បីបណ្តេញប្រធានាធិបតីបច្ចុប្បន្ន គឺលោកនីកីឡាសម៉ាឌូរ៉ូអោយចុះចេញពីតំណែងរៀបចំការបោះឆ្នោតថ្មីដើម្បីបញ្ចប់វិបត្តិនៅប្រទេសវេណេហ្ស៊ុយអេឡា។

រុស្សីដែលជាមិត្តជិតស្នឹទ្ធនិងជាអ្នកផ្តល់ជំនួយយោធាធំអោយនវេនេហ្ស៊ុយអេឡា ចេញមកជំទាស់ថាដាច់ខាតចំពោះជម្រើសអាមេរិច៕