ក្រសួង​សាធារណការ បញ្ចុះតម្លៃ​៥០% សម្រាប់​ការរៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់​

(​ភ្នំពេញ​) ៖ ឱកាស​ពិសេស សម្រាប់​អ្នក​ចុះឈ្មោះ​ចូលរៀន បើកបរ​រថយន្ត​ធុន​ធ្ងន់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានការ​បញ្ចុះ​ថ្លៃ​៥០% ពី​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល បើកបរ​រថយន្ត​ធុន​ធ្ងន់ ដែល​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ កាល​ថ្ងៃទី​៣១ តុលា​។​

​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​គួសបញ្ជាក់​ថា រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់ នឹង​ផ្តល់នៅ​ការងារ​ស្របច្បាប់​ត្រឹមត្រូវ ទទួលបាន​ចំណេះដឹង​ច្បាស់លាស់ ជា​ចំណែក​ចូលរួម​កាត់បន្ថយ គ្រោះ​ថា្នក់​ចរាចរណ៍ និង​បញ្ហា​ការកកស្ទះ ផងដែរ​៕​