រដ្ឋមន្រ្តីក្រសួងអប់រំបានចុះត្រួតពិនិត្យសកម្មភាពបងៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាជំនាន់ថ្មី ក្នុងស្រុកស្វាយជ្រំ

(ស្វាយរៀង)៖នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៩ លោក​តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងលោកម៉ែន វិបុល អភិបាលខេត្តបានទទួលដំណើរទស្សនៈកិច្ច របស់លោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង​​​ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង មកពិនិត្យសកម្មភាពបងៀននិងការសិក្សារបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅសាលាជំនាន់ថ្មីបឋមសិក្សាស្វាយព្រហូតអនុវិទ្យាល័យគោកព្រីង(នៅឃុំគោកព្រីង)និងសាលាមេត្រីបរិស្ថាន បឋមសិក្សាចារ អនុវិទ្យាល័យអង្គតាសូ(ឃុំអង្គតាសូ)ស្រុកស្វាយជ្រំ។

ការចុះត្រួតពិនិត្យសកម្មភាពនេះ មានការចូលពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈអភិបាលស្រុកស្វាយជ្រំ ការិយាល័យអប់រំស្រុក អង្គការChild Fun អង្គការKape លោកនាយក លោកស្រីនាយិកា លោកនាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកពាក់ព័ន្ធលើការងារសាលាជំនាន់ថ្មីជាច្រើនរូបទៀត៕