G-Dragon និង Taeyang មិនអាច​ពន្យារ​ពេល​ចូល​ធ្វើ​ទាហាន​បាន​ទៀត​ទេ

តារា​ចម្រៀង G-Dragon និង Taeyang មិន​អាច​បន្ត​ពន្យារ​ពេល​ចូល​ធ្វើ​ទាហាន​បន្ត​ទៀត​បាន​ទេ។

បើ​តាម​កាសែត  Segye Ilbo បាន​នាំ​ពាក្យ​ផលិត​កម្ម YG Entertainment ថា តារា​ទាំង​២​រូប​នេះ​មិន​អាច​បន្ត​ពន្យារ​ពេល​ក្នុង​ការ​ចូល​បម្រើ​កង​ទ័ព​បាន​​ទៀត​នោះ​ទេ។ កាល​វិភាគ​របស់​ពួក​គេ​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។

ចំណែក​ឯ​តារា​ចម្រៀង​ Daesung និង​ Seungri​ វិញ​ ពួក​គេ​អាច​ពន្យារ​ពេល​​​ចូល​​​ធ្វើ​ទាហាន​បាន ប៉ុន្តែ​អ្វី​ៗ​នៅ​​មិន​ទាន់​ច្បាស់​​នៅ​ឡើយ​ទេ​ថា​ពួក​គេ​​នឹង​បន្ត​ពន្យារ​​ពេល​ទៀត​ ឬ​ក៏​ចូល​ទៅ​បម្រើ​ការ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នឹង​តារា​​​ចម្រៀង G-Dragon និង Taeyang ដើម្បី​កាត់​បន្ថយ​ចន្លោះ​ពេល​​ក្នុង​ការ​​ចូល​មក​ធ្វើ​ការ​ជា​ក្រុម​វិញ។

ក្រុម Big Bang នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​​ ‘Big Bang 2017 Concert – Last Dance’  របស់​ពួក​គេ​នៅ​ថ្ងៃ​ទី​៣០ និង ៣១ ខែ​ធ្នូ​​ខាង​មុខ​ មុន​សមាជិក​លា​អ្នក​គាំទ្រ​ចូល​បំពេញ​កាតព្វកិច្ច​សំខាន់​ជូន​ជាតិ៕ប្រភព សប្បាយ