បុណ្យចូលឆ្នាំប្រពៃណីចិននៅខេត្តកំពង់ចាមភ្ញៀវទេសចរណ៍ជាតិថយចុះ ៣០%

កំពង់ចាម ៖ បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមឆ្នាំនេះ ខេត្តកំពង់ចាម គិតមកដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ភ្ញៀវទេសចរណ៍ជាតិមានការថយចុះ ៣០% បើធៀបទៅនឹងឆ្នាំមុន ដោយឡែកភ្ញៀវទេសចរណ៍អន្តរជាតិ នៅមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុន នេះបើតាមការឲ្យដឹង ពីលោក សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ណ៍ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន នានាក្នុងខេត្តកំពង់ចាម គិតមកដល់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ចំនួនភ្ញៀវជាតិសរុប ១០.៦៦០ នាក់ថយចុះ៣០% បើធៀបទៅឆ្នាំមុន។

ដោយឡែក ភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន ៥២០ នាក់ ដែលចំនួននេះ ប្រហាក់ប្រហែលទៅនិងឆ្នាំមុន ៕