៤ចំណុច រុញច្រានឲ្យ ឱក សុគន្ធកញ្ញា មាន​ថ្ងៃ​នេះ(វីដេអូ)

គ្មាន​របស់​​ free ទេ​ក្នុង​លោក​នេះ​ ដូចគ្នា​និង​ភាព​ជោគ​ជ័យ​ ក៏​មិនកើត​ឡើង​ចំពោះ​បុគ្គលគ្មាន​ការ​តស៊ូ​ព្យាយាម​ដែរ។ កំពូលតារា ចម្រៀង​ ​ឱសុគ្គ​កញ្ញា ថា​ភាពជោគ​ជ័យ​របស់​នាង​ក៏មិន​មែន​កើត​ឡើង​ដោយ​ងាយ​ៗឡើយ ដូច្នេះ​ដើម្បីឲ្យ​បំណង​របស់​ខ្លួន​អាច​​ដើរ​ទៅ​ដល់គោល​ដៅ គឺ​ត្រូវ​​តែ​កើត​ចេញ​ពី​ការ​ចង់ ដូចជា​ “ការ​ចង់​ស្ដាប់ ការចង់​ដឹង ការចង់​ឃើញ និង​ការចង់​ក្លាយជា​..”។​​​​​​​​​

ថ្លែង​នៅ​មុខ​អ្នក​ចូល​រួម​ជា​ច្រើនរយ​នាក់ ​ក្នុង​កម្ម​វិធី​សិក្ខាសាលា SUPER WOMEN នៅ​ថ្ងៃទី​២៤ ធ្នូ​ ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន បច្ចេកទេស​កម្ពុជា ស្រី​ស្អាត​ដែល​មាន​ភាព​ជោគ​ជ័យ​ក្នុង​អាជីព​ជាតារា​ចម្រៀង​បច្ចុប្បន្នរូបនេះ​បាន​លើក​ឡើងថា ​ភាព​ជោគ​ជ័យ​​របស់​នាង​​​ជួបឧបសគ្គ ​និង​​បញ្ហា​ជាច្រើន។

តារា​ច្រៀង​ស្រី​មាន​សំឡេង​ពីរោះម្នាក់​នេះ​​ថា​ ពី​អតីតកាល​នាង​ធ្លាប់​ទទួល​រងនូវ​​ពាក្យ​មើលស្រាល ជាច្រើន ​ដូចជា​សំឡេង​មិនល្អ​ចង់​ក្លាយ​ជាអ្នក​ចម្រៀង​ល្បី​ មនុស្ស​ដូច​នាង​មិន​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ជាដើម។

ព្រោះ​តែ​ការ​មិន​ឲ្យ​តម្លៃ​ពីអ្នក​ដ៏​ទៃ​ចំពោះ​នាង ពេលខ្លះ​មនុស្ស​ពូកែ​ម្នាក់​នេះ​​ក៏​មាន​អារម្មណ៍តូច​​ចិត្ត​ ហើយ​នាង​ក៏​បាក់​ទឹក​ចិត្ត​ចំពោះការរិះគន់​ពីអ្នក​ដ៏​ទៃដែរ។ ទោះ​បី​ជា​វិថី​​​ដែល​ខ្លួន​ស្រលាញ់​​រង​ការ​រិះ​គន់​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ក៏​ដោយ​ តែ​នាង​មិនដែល​បោះ​បង់​ក្តី​ស្រមៃ​របស់​ខ្លួន​ឡើយ​​។ ការ​មិន​បោះ​បង់ ​គឺ​មិន​បរាជ័យ​ដោយ​ជម្នះ​នូវ​ រិះគន់​ និង​ចំណុច​ខ្វះ​ខាត់​របស់​ខ្លួន ​រហូតដល់​ទទួល​បានផ្លែផ្កាជាទី​គាប់ចិត្ត។ប្រភេព​ សប្បាយ

​ ​​​​​​​តារា​​ច្រៀង​ស្រី​ដែល​កំពុង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​ជាទី​ស្រឡាញ់​របស់​សាធារណៈ​ជន​រូប​នេះ​ ក៏មាន​ទស្សនៈ​វិស័យ​ល្អ​​មិនធម្មតា​ដែរ។ ជា​មនុស្ស​ស្រី​ដែល​ធ្លាប់​​ច្បាំង​ចំពោះ​ឧបសគ្គ​ជាច្រើន កញ្ញា​ ឱក​សុគន្ធកញ្ញា «ការ​តាំង​ចិត្ត​ ការ​ព្យាយាម​ឲ្យ​តម្លៃ​ខ្លួន​ឯង​ ទោះ​ជា​អ្នក​ដទៃ​មិន​មើល​ឃើញ​ពី​តម្លៃ​របស់​យើង​ យើង​ត្រូវ​មើល​ឃើញ​ពី​តម្លៃ​របស់​ខ្លួន​ឯង​ជា​មុន​សិន​ ហើយ​យើង​ត្រូវដឹង​ច្បាស់​ថា​យើង គឺ​ជា​អ្នក​ណា? មាន​អ្វី​ខ្លះ​ជា​ទេពកោសល្យ​? ពេល​ដែល​យើង​ស្គាល់​ខ្លួន​ឯង​ច្បាស់​នោះ គ្មាន​អ្វី​ជា​មន្ទិល​ ដើម្បី​ឈាន​ដល់​គោល​ដៅ​ឡើយ»។