ស្មាតហ្វូន​ទាំង​ ៥ ​នេះ​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ​ក្នុង​ឆ្នាំ​ ២០១៧

ការ​ប្រើប្រាស់​ស្មាតហ្វូន​បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជាក់​ស្តែង​ក្នុង​ឆ្នាំ​ ២០១៧ ​មាន​ស្មាតហ្វូន​ចំនួន​ ៥ ​ដែល​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ​ទូរសព្ទ​៖

១. Galaxy Note 8

បន្ទាប់​ពី​ជួប​រឿង​ឈឺក្បាល​ជុំវិញ​ការ​ផ្ទុះ​ថ្ម​របស់​ Galaxy Note 7 ​ក្រុមហ៊ុន​កូរ៉េ​ Samsung ​បាន​ស្តារ​មុខមាត់​វិញ​ដោយ​ផលិត​ Galaxy Note 8 ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៧ ​ដែល​ផលិតផល​នេះ​មិន​ផ្ទុះ​ថ្ម​ដូច​ Note 7 ​ព្រោះ​ក្រុមហ៊ុន​បាន​ពិនិត្យ​ពិច្ច័យ​ដំឡើង​យ៉ាង​ល្អិតល្អន់​ ។ ទំហំ​ ៦.៤ ​អ៊ីញ​ទូរសព្ទ​ត្រកូល​ Note ​ជំនាន់​ទី​ ៨ ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ​ដែល​កម្រិត​ពង្រីក​ (Zoom) ​គុណ​នឹង​ ២​ ហើយ​កាមេរ៉ា​ទាំង​ពីរ​សុទ្ធតែ​​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​ផងដែរ​ ។

២. iPhone X

iPhone X ​គឺ​ជា​ផលិតផល​គំរប់​ខួប​ ១០ ​ឆ្នាំ​នៃ​ការ​បង្កើត​ iPhone ​របស់​ក្រុមហ៊ុន​ Apple ។ ​វា​គឺ​ជា​ iPhone ​ដំបូង​គេ​ដែល​មាន​ការ​រចនា​ខុស​ប្លែក​ពី​ស៊េរី​មុនៗ​ពោល​មាន​អេក្រង់​លាត​ពេញ​ភ្នែក​ជាមួយ​ទំហំ​ ៥.៨ ​អ៊ីញ​ ​បច្ចេកវិទ្យា​ស្កែន​មុខ​ Face ID និង​ប្រពន្ធ​សាកថ្ម​ឥត​ខ្សែ​ Wireless Charging ​ទៀត​ផង​ ។

៣.Google Pixel 2

ស្មាតហ្វូន​ Pixel 2 ​របស់​ក្រុមហ៊ុន​ Google ​គឺ​ជា​កំពូល​ទូរសព្ទ​មាន​កាមេរ៉ា​ល្អ​ដាច់​គេ​ក្នុង​លោក​ដែល​វាយ​តម្លៃ​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន​ DxOMark ។ Pixel 2 ​ឈរ​នៅ​លេខ​១​មាន​ពិន្ទុ​ ៩៨ ​ក្នុង​ចំណោម​ ១០០ ​នាំ​មុខ​ iPhone X ​មាន​តែ​ ៩៧​ក្នុង​ចំណោម​ ១០០ ​ពិន្ទុ​ ។

៤.Huawei Mate 10 Pro

ទូរសព្ទ​ស៊េរី​ទំនើប​ចុងក្រោយ​របស់​ក្រុមហ៊ុន​ Huawei ​គឺ​ Huawei Mate 10 Pro ​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​បង្កប់​បន្ទះ​ឈីប​ Kirin 970 ​មាន​បច្ចេកវិទ្យា​ឆ្លាតវៃ​ Artificial Intelligence (AI) ។ Huawei Mate 10 Pro ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ​ប្រភេទ​ Leica ទំហំ​ ១២ ​ម៉េ​និង​ ២០ ​ម៉េ​ មាន​ aperture f/1.6 ។

៥.OnePlus 5T

ត្រូវ​បាន​បញ្ចេញ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ OnePlus 5T ​គឺ​ជា​ស្មាតហ្វូន​មាន​អេក្រង់​ធំ​ទូលាយ​ និង​ស្រាល​ជាង​សិស្ស​ប្អូន​ OnePlus 5 ​ដែល​បាន​បង្ហាញ​ដើម​ឆ្នាំ​ ២០១៧ ​នេះ​ ។ អាវុធ​ថ្មី​របស់​ក្រុមហ៊ុន​ចិន​ OnePlus ​បំពាក់​បច្ចេកវិទ្យា​មួយ​ចំនួន​មិន​ចាញ់​ផលិតផល​របស់​ក្រុមហ៊ុន​ Apple, Samsung ​និង​ Huawei ​នោះ​ទេ​ ។ ទំហំ​៦ អ៊ីញ​អេក្រង់​ AMOLED លាត​ស្ទើ​គ្មាន​គែម​ ហើយ​ដោះសោរ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កែន​ក្រយៅ​ដៃ​ ឬ ​មុខ​ ៕

ប្រភព សប្បាយ