ប្រទេសអ៊ីរ៉ង់សម្ពោធមីស៊ីលផ្លោងកម្រិតមធ្យម

(អ៊ីរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់បានសម្ពោធមីស៊ីលផ្លោងកម្រិតមធ្យមក្នុងរយៈចម្ងាយ១ពាន់គីឡូម៉ែត្រ។

មីស៊ីលដែលមានឈ្មោះថា «Dezful» ដែលបំបែកចេញមីស៊ីល Zolfaghar ដែលមាន​សមត្ថភាពបាញ់ផ្លោង៧០០គីឡូម៉ែត្រ​ និងផ្ទុកក្បាលគ្រប់ទម្ងន់៤៥០គីឡូក្រាម។

គួរបញ្ជាក់ថាប្រទេសអ៊ីរ៉ង់មានមីស៊ីលដែលសមត្ថភាពបាញ់ផ្លោងដល់ទៅ២ពាន់គីឡូម៉ែត្រ​ដែលឆ្ងាយគ្រប់គ្រាន់ដើម្បីឆ្ពោះទៅដល់ប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់៕