មកមើលទិដ្ឋភាពទីក្រុងចិន ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ស្ងាត់ដូចចោរលួចសេះ

(ចិន)៖ ជាទូទៅឱ្យតែនៅថ្ងៃបុណ្យចូលឆ្នាំ ប្រជាជនភាគច្រើនតែងតែទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ និងដើរកម្សាន្ត មិនថាជាចូលឆ្នាំចិននៅស្រុកខ្មែរ ឬនៅស្រុកចិននោះទេ។

យើងសង្កេតឃើញថាក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំចិននេះ នៅក្នុងរាជធានីភ្នំពេញហាក់ដូចជាមានសភាពស្ងាត់ជាខ្លាំង។ ដោយឡែកនៅក្នុងទីក្រុងធំៗមួយចំនួននៅក្នុងប្រទេសចិនវិញ ក៏មានសភាពស្ងាត់ជ្រងំផងដែរ។

ដូច្នេះថ្ងៃនេះយើងសូមចែករំលែកទិដ្ឋភាពមួយចំនួនដែលថតនៅក្នុងទីក្រុងធំៗរបស់ចិនមានដូចជា ទីក្រុងប៉េកាំង ទីក្រុងសិនជិន ទីក្រុងហាងចូវ និងនៅក្នុងទីក្រុងដទៃផ្សេងទៀតជូនប្រិយមិត្តទស្សនាដូចខាងក្រោម៖