កាកបាទក្រហមកម្ពុជា ថ្លែង​អំណរ​ព្រះ​គុណ សម្តេចព្រះ​មហាក្សត្រី ប្រោស​ព្រះ​រាជូបត្ថម្ភ ថវិកា​៣​ពាន់​ដុល្លារ

(​ភ្នំពេញ​) ៖ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទូលថ្វាយ​នូវ​សារលិខិត ថ្លែង​អំណរ​ព្រះ​គុណ ដល់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស កាកបាទក្រហមកម្ពុជា ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះ​រាជូបត្ថម្ភ ព្រះរាជ​ទ្រព្យ​ដ៏​ឧត្តុង្គឧត្តម ចំនួន ៣.០០០​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ៕​