កូរ៉េ​ជា​ប្រទេស​ទី​៣ ដែល​ផ្ដល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ច្រើនជាងគេ​ដល់​កម្ពុជា​

(​ភ្នំពេញ​)៖ រដ្ឋាភិបាល​កូរ៉េ​បានផ្ដល់​ជំនួយ និង​ការគាំទ្រ​ជាច្រើន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ជំនួយ​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស និង​ផ្នែក​ហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​សាធារណរដ្ឋ​កូរ៉េ​ក្លាយជា​ប្រទេស​ទី​៣​ដែល​បាន​ផ្ដល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ច្រើនជាងគេ​ដល់​កម្ពុជា​នៅក្នុង​​ឆ្នាំ​២០១៦​កន្លងមក​។ នេះ​ជាការ​លើកឡើង​របស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ក្នុង​វេទិកា​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​​ជា​-​កូរ៉េ ស្ដីពី​រដ្ឋបាល​សាធារណៈ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​វេទិកា​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា កូ​រ៉ ស្តីពី​រដ្ឋបាល​សាធារណៈ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ និង​រវាង​ក្រសួងមហាផ្ទៃ​រវាង​ប្រទេស​ទាំងពីរ​។

​ចំណែក​លោក ហ្ស៊ី​ម បូ​ឃ្យុ​ន អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព​សាធារណៈរដ្ឋ​កូរ៉េ បាន​ថ្លែង​បញ្ជាក់ថា តាំងពី​ឆ្នាំ​១៩៩៧ មក​ទំនាក់​​ទំនង​រវាង​កម្ពុជា និង​កូរ៉េ មានការ​រីកចំរើន​គួរអោយកត់សំគាល់​លើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​ព័​ត៍​មាន​វិទ្យា ទេសចរណ៍​និង​វិស័យ​​ជាច្រើន​។​

​លោក ហ្ស៊ី​ម បូ​ឃ្យុ​ន​បាន​លើកឡើងថា​នៅក្នុង​សហគមន៍​អន្តរជាតិ​ប្រទេស​កូរ៉េ​ធ្លាប់​គាំទ្រ​យ៉ាងសកម្ម​អោយ​កម្ពុជា​ចូល​ជា​សមាជិក​យូ​ណេ​​ស្កូ​។ ហើយ​ថ្នាក់ដឹកនាំ​កំពុងតែ​កសាង​ចំណងមិត្តភាព​ទៅវិញទៅមក​ដោយមាន​ឱកាស​ជាច្រើន​ក្នុង​កិច្ចប្រជុំ​អាស៊ាន​បូក​៣​និង​កិច្ច​​ប្រជុំ​អាស៊ាន កូរ៉េ ផងដែរ​។​

​បន្ទាប់ពី​វេទិកា​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​កូរ៉េ ស្ដីពី​រដ្ឋបាល​សាធារណៈ ភាគី​ទាំងពីរ​ក៏បាន​បើក​កិច្ចប្រជុំ​ទ្វេភាគី​ក្នុង​គោ​លប​បំណង​​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ នៃ​ប្រទេស​ទាំងពីរ​៕​ដោយៈ មុនី​រ័ត្ន​/sn