ខំ​លាក់​ស្ទើរ​ពាក់កណ្តាល​ជីវិត ទើបតែ​ពេលនេះ សូ ដា​នី​តា ដាច់ចិត្ត​ទម្លាយ រឿងរ៉ាវ​សោកសៅ ជា​សាធារណៈ​!

(​ភ្នំពេញ​)៖ តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយ អ្នកនាង​សូ ដា​នី​តា បាន​ដាច់ចិត្ត​ទម្លាយ​រឿង​គ្រប់យ៉ាង ដ៏​ពិបាក​នៅក្នុង​គ្រួសារ ប្រាប់​ទៅកាន់​មហាជន​ជា​សាធារណៈ​ជា​លើកដំបូង ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន អារម្មណ៍​ក្តុកក្តួល​នៅក្នុង​ចិត្តជា​ខ្លាំង​។​

​ដោយ​ក្នុងនោះ​នាង​បាន​រៀបរាប់​ពី​រឿង​មួយចំនួន ទាក់ទង​នឹង​គ្រួសារ ដែល​នាង​ជា​បន្ទុក​ដ៏​ធំ នៅក្នុង​ក្រុមគ្រួសារ ត្រូវ​រកប្រាក់​ចិញ្ចឹម​ម្តាយ និង​ប្អូនៗ​ឲ្យ​បាន​រៀនសូត្រ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង​ត្រូវ​មើលថែ និង​ខិតខំ​ព្យាបាល​ជំងឺ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់ខ្លួន អស់​ពេល​ជាច្រើន​ឆ្នាំ និង​ត្រូវ​ប្រើប្រាស់​ថវិកា​ជាច្រើន​ផងដែរ​។​

​ទន្ទឹមនឹង​នេះដែរ នាង​ក៏បាន​រៀបរាប់​រឿង​ដែល​នាង លាក់​ទុក្ខ សឹងតែ​ពាក់កណ្តាល​ជីវិត​យ៉ាង​ដូច្នោះ​ថា​៖