ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ចំនួន​ ៥​នាក់​ រឹបអូស​សារធាតុ​ញៀន​ជាង​ ៥kg​ និង​សារធាតុ​គីមី​ ៣៨kg

(​ភ្នំពេញ​-​សៀមរាប)​៖​ កម្លាំង​ជំនាញ​ (​ក​១)​នៃ​មន្ទីរ​ប្រ​គ្រឿងញៀន​ បាន​បើក​ការ​ស៊ើបអង្កេត​លើ​បណ្តាញ​ជូ​ញ​ដូរ​គ្រឿងញៀន​រយៈពេល​ជិត​ ២​ខែ​ ដោយ​សហការ​ជាមួយ​កម្លាំង​ជំនាញ​គយ​ និង​កម្លាំង​ជំនាញ​អន្តោប្រវេសន៍​ ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​-​សៀមរាប​ ។​

​លុះ​នៅ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​ សមត្ថកិច្ច​គយ​ និង​អន្តោប្រវេសន៍​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ និង​រាជធានី​ភ្នំពេញ​ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ នៅ​បួន​គោលដៅ​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​។​

​ចំណុច​ទី​១៖​ នៅ​អាកាស​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​ និង​៣​ចំណុច​៖​ នៅ​ក្នុង​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ ០៥​នាក់​ ជនជាតិ​រ៉ូ​ម៉ា​នី​ ០២​នាក់​,​ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ០៣​នាក់​៖​
-​ឈ្មោះ​ OLARU​ NARCIS​ MANUEL​ ភេទ​ប្រុស​ ជនជាតិ​រ៉ូ​ម៉ា​នី​
-​ឈ្មោះ​ LIXANDRU​ VASILE​ NICOLAE​ ភេទ​ប្រុស​ ជនជាតិ​រ៉ូ​ម៉ា​នី​
-​ឈ្មោះ​ AZUBAM​ CELESTINE​ EMEKA​ ភេទ​ប្រុស​ ជនជាតិ​នី​ហ្សេ​រី​យ៉ា​
-​ឈ្មោះ​ AZUBAM​ SIMEON​ CHUKWUDI​ ភេទ​ប្រុស​ ជនជាតិ​នី​ហ្សេ​រី​យ៉ា​
-​ឈ្មោះ​ NGWU​ HILLARY​ MMADU​ ភេទ​ប្រុស​ ជនជាតិ​នី​ហ្សេ​រី​យ៉ា​

​ចាប់​យក​វត្ថុ​តាង​៖​សារធាតុ​ញៀន​ សរុប​ទម្ងន់​ 5303.97g​ ”ICE=​ 4665.31g,​ Cocaine=​ 610.59g,​ Heroine=​ 20.27g,​ MDMA=​ 6.58g,​ Ketamine=​ 1.22g”,​ សារធាតុ​គីមី​ផ្សំ​ សរុប​ទម្ងន់​ ៣៨kg​ ”Acetone=​ ១០kg,​ Diethy​ Ether​ =​ ២៨kg”​។​ សម្ភារៈ​ចាប់​យក​៖​ ជញ្ជីង​ថ្លឹង​គ្រឿ​ញៀន​ ២​គ្រឿង​ ថង​វេច​ខ្វ​ប់​មួយ​ចំនួន​ លិខិតឆ្លងដែន​ ៤​ក្បាល​ ទូរស័ព្ទ​ដៃ​ ៥​គ្រឿង​ ៕