បញ្ជី​ឈ្មោះ​កីឡាករ​កម្ពុជា​២៧​រូប​សម្រាប់​ព្រឹត្តិការណ៍ AFF U22 នា​ខាងមុខ​

(​ភ្នំពេញ​)៖​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៧​រូប​ដែល​ត្រូវ​ប្រមូលផ្តុំ​ហ្វឹកហាត់​សម្រាប់​ព្រឹត្តិការណ៍ AFF U22 Championship​។ ព្រឹត្តិការណ៍​ដែលមាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៦​ខែកុម្ភៈ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​កម្ពុជា​ស្ថិតក្នុង​ពូ​ល B ដោយ​ត្រូវ​តទល់​ជាមួយ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ខណៈ​ពូ​ល A មាន ថៃ ហ្វីលីពីន ទី​ម័​រ​ខាងកើត និង​វៀតណាម​។ ឡាវ ព្រុយ​ណេ និង​សិង្ហ​បុរី បាន​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍​នេះ​។​

​ក្នុងចំណោម​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៧​នាក់ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Felix Gonzalez Dalmas មាន​កីឡាករ​វិសាខា​១១​រូប ភ្នំពេញ​ក្រោ​ន​៦​រូប បឹងកេត​៤​រូប អង្គ​រថា​យ​ហ្គឺ​រ​២​រូប ក្រសួងការពារជាតិ ហើយ​៤​រូប​ទៀត​មកពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង អាស៊ី​អឺរ៉ុប និង​សាលា​បាល់ទាត់​ជាតិ​បាទី​៕​